រាជធានីភ្នំពេញ ៖កាលពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង១៧:00 ដល់ម៉ោង ១៨:៣0 ល្ងាច ស្ថានតំណាងពាណិជ្ជកម្មអន្តរជាតិថៃ ប្រចាំរាជធានីភ្នំពេញ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិថៃ (DITP) សហការជាមួយផ្សារម៉ាក្រូ ខេមបូឌា បានបើកសម្ពោធកម្មវិធី “ផ្សព្វផ្សាយម្ហូបអាហារ និងភេសជ្ជៈថៃ ឆ្នាំ ២០២៤ ឬ THAI FOOD & BEVERAGE FESTIVAL 2024” នៅផ្សារទំនើបម៉ាក្រូសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឈើតកៀត អត្ថាករ(Cherdkiat Atthakor) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ប្រចាំរាជធានីភ្នំពេញ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
លោក នីរ៉ាវ៉ាត់ រង្ស៊ីកាន់ចាណា អគ្គទីប្រឹក្សាពាណិជ្ជកម្មថៃ ប្រចាំរាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ ការរៀបចំកម្មវិធីផ្សព្វផ្សាយម្ហូបអាហារ និងភេសជ្ជៈថៃ ឆ្នាំ ២០២៤ នៅលើកនេះ ជាកម្មវិធីជំរុញការលក់ផលិតផលថៃ ក្នុងការបើកឱកាសឲ្យប្រជាជនកម្ពុជា បានជាវនូវទំនិញថៃ ដែលមានគុណភាព ដោយលក់ក្នុងតម្លៃសមរម្យ ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ហើយម្យ៉ាងវិញទៀតក៏ជាការពង្រីកទីផ្សារផលិតផលថៃឲ្យកាន់តែច្រើនឡើងៗផងដែរ។
ដោយលោកបានមានប្រសាសន៍បន្ថែមទៀតថា៖ នៅក្នុងកម្មវិធីនេះ បាននាំយកនូវផលិតផលថៃជាច្រើន ដូចជាទំនិញឧបភោគបរិភោគ ម្ហូបអាហារ ភេសជ្ជៈ និងផ្លែឈើ ជាដើម សរុបជាង ៩៤០ មុខ ដាក់លក់នៅផ្សារទំនើបម៉ាក្រូចំនួន ៣ សាខា រួមមាន ម៉ាក្រូសែនសុខ ម៉ាក្រូជ្រោយចង្វារ និងម៉ាក្រូសៀមរាប ដោយរៀបចំឡើងតាំងពីថ្ងៃទី ០១ ខែមិថុនា ដល់ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៤ នេះ ។ ហើយនៅរៀងរាល់ថ្ងៃ សៅរ៍ និងអាទិត្យ នៃកម្មវិធីនេះ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ បានរៀបចំឱ្យមានការធ្វើបទបង្ហាញពីការចម្អិនម្ហូប និងចែកជូនអាហារដើម្បីភ្លក់ ពីភោជនីយដ្ឋានថៃដែលទទួលបានស្លាកសញ្ញា Thai SELECT។
នៅក្នុងកម្មវិធីនេះផងដែរ នៅពេលលោកអ្នកទិញទំនិញអស់ទឹកប្រាក់ 20 ដុល្លារ នឹងទទួលបានសន្លឹកឆ្នោតចំនួន 1 សន្លឹក ដើម្បីចូលរួមផ្សងសំណាងចាប់យករង្វាន់ផ្សេងៗជាច្រើននៅក្នុងកម្មវិធី។ តោះនៅចាំអីទៀត ពេលវេលាមានកំណត់ កុំភ្លេចចូលរួមសប្បាយរីករាយ និងភ្លក់អាហារឆ្ងាញ់ៗទាំងអស់គ្នា!!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]