កូរ៉េខាងត្បូង៖ ប្រិយមិត្តច្បាស់ជាដឹងហើយថា តារាចម្រៀងរូបសង្ហារ Kim Taehyung ដែលជាសមាជិក BTS ពេលនេះ កំពុងតែមមាញឹកក្នុងភារកិច្ចបម្រើជាតិក្នុងជួរយោធា ដែលលោកត្រូវឃ្លាតពីឆាកតន្រ្តីនិង អ្នកគាំទ្ររយៈពេល២ឆ្នាំ ហើយនឹងត្រឡប់មកវិញនៅឆ្នាំ២០២៥ខាងមុខនេះ។  

Lovely Taehyung
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ តារាប្រុសរូបនេះ មិនត្រឹមតែបម្រើនៅក្នុងកងទ័ពធម្មតានោះទេ លោកបានចុះឈ្មោះជាកងយោធាពិសេស ដែលត្រូវទាមទារការហ្វឹកហាត់យ៉ាងតឹងរឹង។ ថ្មីៗនេះ គេបានឃើញ Taeyhung នៅក្នុងឈុតកងទ័ពពិសេស នៅតាមផ្លូវ ដែលលោកក៏បានមករាក់ទាក់នឹងនារីម្នាក់ផងដែរ។

Lovely Taehyung

តាមរយៈរូបភាព និង វីដេអូ ទាំងនេះ កំពុងតែធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលនឹងរូបរាងកាយដ៏សង្ហារ មានសាច់ដុំមាំៗ របស់ Taehyung ប្លែកពីមុន។ លើសពីនោះ អ្នកលេងបណ្ដាញសង្គមនាំគ្នាចំហមាត់ ក្រោយពីឃើញតារាប្រុសរូបនេះ ឡើងសាច់ដុំ មាឌឡើងឌាំងជាងមុនសមជាទាហ៊ានពិតៗ៕

ប្រភព៖ Lovely Taehyung

Lovely Taehyung
Lovely Taehyung
Lovely Taehyung
 Kim Taehyung

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]