ភ្នំពេញ៖ កាលពីថ្មីៗនេះ អាជីវករលក់ដូរនៅផ្សារមួយកន្លែង មានការភ្ញាក់ផ្អើល ដោយនារីម្នាក់ដែលមហាជនស្គាល់ឈ្មោះថា អាម៉ី សតិមិនប្រក្រតី ជាអ្នកបង្ករជាភាពចលាចលពេញផ្សារ។ តាមប្រភពពីម្ចាស់អាជីវករម្នាក់បានបង្ហោះរូបភាព និង វីដេអូ ដោយសរសេរថា នារីរូបនេះ បានទៅកូរនៅហាងរបស់ខ្លួន ហើយខ្លួនខំរៀបចំខោអាវឲ្យហើយ នាងនៅតែមិនព្រមយក មិនសុខចិត្ត។

មិនតែប៉ុណ្ណោះ អាម៉ី កើតទុក្ខមិនសុខចិត្ត បានអង្គុយយំស្រែកជេរគេជេរឯង ពេញកណ្ដាលផ្សារ បើទោះបីជាគេខំយកខោអាវក្មេងឲ្យខ្លួនទាំងមិនគិតប្រាក់ ក៏រូបនាងមិនសុខចិត្តដែរ។ បើទោះបីជាយ៉ាងណា ក៏មហាជនបានបង្ហាញការអាណិតអាសូរដល់រូបនាងជាខ្លាំង ទោះសតិមិនគ្រប់ក្ដី តែនាងនៅតែគិតដល់កូនក្នុងផ្ទៃ ដើររកទិញខោអាវឲ្យកូន។

គួរបញ្ជាក់ផងដែរថា អាម៉ី គឺជានារីម្នាក់ដែលល្បីនៅក្នុងបណ្ដាញសង្គមដោយសារមានរឿងជម្លោះបន្តបន្ទាប់ ក្រោយមក នាងបានលែងលះប្ដី ដែលលួចមានស្រី ធ្វើឲ្យនាងបាត់បង់ស្មារតីប្រែទៅជាមនុស្សមានបញ្ហារផ្លូវអារម្មណ៍ជាខ្លាំង។

ហើយរូបនាងត្រូវបានជនមិនស្គាល់មុខ ចាប់រំលោភ ក្រោយបាត់បង់សតិ ធ្វើឲ្យមានផ្ទៃពោះ ពិតជាគួរឲ្យសង្វេគមែន មិនមានពាក្យអ្វី ក្រៅពីអាណិត៕
អាមុី មកកូ ហាង ខ្ញុំ ភ្ញៀវ ជ្រួលច្របស់ពេញ ហាង សំខាន់រៀបជូនគាត់មួយឈុត ហើយគាត់មិនយកទៀត
Posted by Reaksa Sim on?nbsp;
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]