កម្សាន្ត៖ កាលពីថ្មីៗនេះ អ្នកបង្កើតវេទិកា បែបដំណើរកម្សាន្តប្រវត្តិសាស្ត្រ លោក Rick Kh ដែលទទួលបានការស្រឡាញ់គាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់មហាជន និង អ្នកបង្កើតវេទិកាបែបសម្រស់ ពេជ្រ ពិសី បានដឹកដៃគ្នាទៅលេងអ្នកបង្កើតវេទិកាមុខម្ហូបខ្មែរដ៏ល្បីល្បាញ ឈុំ ស្រីផាច ដល់ខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានេះដែរ ជំនួបរបស់កំពូលអ្នកបង្កើតវីឌេអូទាំង៣នាក់ធ្វើឲ្យកក្រើកបណ្ដាញសង្គម និងព្រមទាំងបានធ្វើឲ្យមហាជនមានក្ដីរំភើបជាខ្លាំង ដោយពួកគេសុទ្ធតែជាបុគ្គលល្បី មានចំណេះដឹង និងទេពកោសល្យ ជាពិសេស ពួកគេសុទ្ធតែជាមនុស្សដែលមហាជនស្រឡាញ់ផងដែរ។
បើក្រឡេកទៅមើលការបង្ហោះរបស់ លោក Rich Kh បានសរសេរថា "ត្បិតផ្លូវដើររៀងខ្លួនពិបាកបន្តិច តែការខំប្រឹងគង់បានសម្រេច" ដែលលោកចង់សម្ដៅថា ដំណើររបស់ពួកលោក ខុសៗគ្នា ប៉ុន្ដែជួបការលំបាកដូចគ្នា ហើយការព្យាយាម បានធ្វើឲ្យពួកលោកសម្រេចជោគជ័យដូចសព្វថ្ងៃនេះ។
មិនតែប៉ុណ្ណោះ បើងាកទៅមើលវីដេអូវិញ យើងឃើញថា ពួកគេបាននាំគ្នាដើរលេងនៅឯចម្ការរបស់ ស្រីផាច ដែលសំបូរទៅដោយដំណាំផ្លែឈើ និង បន្លែយ៉ាងសំបូរបែប ធ្វើឲ្យ លោក Rick Kh និង ពេជ្រ ពិសី មានការរំភើប ជ្រួលជ្រើមនឹងធម្មជាតិជាខ្លាំង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]