រូបភាព

ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤៖ ធនាគារ  ជេ ត្រាស់ រ៉ូយ៉ាល់ និងក្រុមហ៊ុន DKSH Cambodia បានប្រកាសជាផ្លូវការពីភាពជោគជ័យភាពនៃ​ការរួមបញ្ចូល រវាងប្រព័ន្ធស្នូល​របស់ធនាគារ (Core Banking System) ជាមួយនឹង  Enterprise Resources Planning System (“ERP”) របស់ក្រុមហ៊ុន DKSH Cambodia តាមរយៈបណ្តាញផ្ទេរទិន្នន័យដែលមានសុវត្ថិភាព​ (Secure File Transfer Protocol -​ sFTP) សម្រាប់ការគ្រប់គ្រងទូទាត់ចំណាយ តាមប្រព័ន្ធឌីជីថល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ធនាគារ  ជេ ត្រាស់ រ៉ូយ៉ាល់ ផ្តល់ជូននូវដំណោះស្រាយ Host-to-Host ដែលមានឯកទេសក្នុងការរួមបញ្ចូល Enterprise Resources Planning System និងផ្តល់នូវការភ្ជាប់ទំនាក់ទំនងរវាងប្រព័ន្ធទាំងពីរ ជាមួយនឹងការគ្រប់គ្រងគម្រោង ប្រកបដោយវិជ្ជាជីវៈ។ ដំណោះស្រាយនេះ មានគោលបំណងកាត់បន្ថយភាពស្មុគស្មាញ និងបង្កើនប្រសិទ្ធភាព និងផលិតភាពតាមរយៈល្បឿន និងភាពត្រឹមត្រូវនៃការទូទាត់បែបឌីជីថល ដោយប្រើបណ្តាញសុវត្ថិភាព ជាមួយនឹងការ ចាក់សោរទិន្នន័យ “Data Encryption" ។

គម្រោងនេះ ទាមទារការគាំទ្រយ៉ាងទូលំទូលាយ និងមានភាពបត់បែន​ មានភាពសាមញ្ញ និងសមស្របសម្រាប់ DKSH Cambodia ជាមួយនឹង  matrix function ដែលមាននៅក្នុង សេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធើណិត សម្រាប់សាជីវកម្ម​  JTR Connect របស់ធនាគារ  ជេ ត្រាស់ រ៉ូយ៉ាល់។​ សមិទ្ធិផលនេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្ត និងកិច្ចសហការដ៏រឹងមាំរវាងក្រុមការងាររបស់ DKSH Cambodia និងធនាគារ  ជេ ត្រាស់ រ៉ូយ៉ាល់ ។

កញ្ញា ធួន ច័ន្ទ សុយ៉ាវត្តី  ជានាយកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុន DKSH Cambodia បានមានប្រសាសន៍ថា “ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាកម្មទីផ្សារឈានមុខគេ យើងបន្តខិតខំកែលម្អសេវាកម្មរបស់យើង សម្រាប់ដៃគូ និងអតិថិជនទាំងអស់។ ការវិនិយោគនេះមានគោលបំណងឆ្ពោះទៅរកដំណើរការដែលមានភាពងាយស្រួល ហើយតាមរយៈកិច្ចសហការប្រកបដោយប្រសិទ្ធភាព និងការអនុវត្តដំណោះស្រាយឌីជីថលដែលផ្តល់ដោយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ យើងសម្រេចបាននូវការបង្កើនប្រសិទ្ធភាព និងផលិតភាព តាមរយៈ SWIFT និងមធ្យោបាយទូទាត់បែបឌីជីថលដែលត្រឹមត្រូវសម្រាប់ដៃគូរបស់យើង”។

រូបភាព

ធនាគារ  ជេ ត្រាស់ រ៉ូយ៉ាល់​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន DKSH Cambodia ដែលបានជ្រើសយក​ ធនាគារ​ ជេ ត្រាស់ រ៉ូយ៉ាល់  ជាដៃគូយុទ្ធសាស្រ្តសម្រាប់ប្រព័ន្ធទូទាត់ចំណាយនេះ ដែលនេះបានបញ្ជាក់យ៉ាងច្បាស់អំពីការជឿជាក់ និងទំនុកចិត្តរបស់ក្រុមហ៊ុន​ DKSH Cambodia មកលើធនាគារជេ ត្រាស់ រ៉ូយ៉ាល់។

រូបភាព

លោក Toru Myochin នាយកប្រតិបត្តិ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានប្រសាសន៍ថា៖ “ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅតែបន្តវិនិយោគទៅលើផ្នែកឌីជីថលនៅក្នុងទីផ្សារ កម្ពុជា។ នេះ រួមបញ្ចូលទាំងបច្ចេកវិទ្យា ដែលជួយសម្រួលដំណើរការផ្លាស់ប្តូរទិន្នន័យសម្រាប់ការទូទាត់តាមស្តង់ដាររវាងប្រព័ន្ធ ERP របស់អតិថិជន និងប្រព័ន្ធធនាគារស្នូលរបស់យើង និងបើកអោយមានការត្រួតពិនិត្យ មុននឹងអនុញ្ញាតការទូទាត់  “Authorization Matrix” ។ ជាលទ្ធផល យើងបានដាក់ដំណើរការជាផ្លូវការនូវដំណោះស្រាយ Host-to-Host ដែលក្នុងនោះរួមមាន​ Swift FIN/MT101 Swift FileAct និង​sFTP។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានសេចក្តីសោមនស្ស ដែលមានលទ្ធភាពនាំយកបច្ចេកវិទ្យាគ្រប់គ្រងសាច់ប្រាក់ស្តង់ដាររបស់ធនាគារអន្តរជាតិ​ មកកាន់ទីផ្សារធនាគារនៅកម្ពុជា ដើម្បីគាំទ្រសាជីវកម្មជាតិ និងអន្តរជាតិ។

រូបភាព

អំពីក្រុមហ៊ុន DKSH Cambodia

គោលបំណងរបស់ ក្រុមហ៊ុន DKSH គឺដើម្បីលើកកម្ពស់ជីវិតរបស់មនុស្ស។ អស់រយៈពេលជិត 160 ឆ្នាំមកហើយ ក្រុមហ៊ុន  DKSH បាននឹងកំពុងរីកចម្រើនបន្ថែមទៀតទាំងក្រុមហ៊ុនរបស់ខ្លួនក្នុងទ្វីបអាស៊ី ព្រមទាំងនាយកដ្ឋានអាជីវកម្មរបស់ខ្លួនមានដូចជាផ្នែកសុខភាព ទំនិញប្រើប្រាស់ សម្ភារៈសម្រាប់ដំណើរការ និងបច្ចេកវិទ្យា។ ក្នុងនាមជាអ្នកផ្តល់សេវាពង្រីកទីផ្សារឈានមុខគេ ក្រុមហ៊ុន  DKSH ផ្តល់នូវប្រភព ព័ត៌មានអំពីទីផ្សារ ការលក់ និងការធ្វើទីផ្សារ ពាណិជ្ជកម្មបែបឌីជីថល ការចែកចាយ និងភស្តុភារ ព្រមទាំងសេវាកម្មក្រោយការលក់។  ក្រុមហ៊ុន DKSH ក៏បានចូលរួមក្នុង United Nations Global Compact ហើយប្រកាន់ខ្ជាប់នូវវិធីសាស្រ្តផ្អែកលើគោលការណ៍របស់ខ្លួនចំពោះអាជីវកម្មប្រកបដោយទំនួលខុសត្រូវ។ ចុះបញ្ជីនៅក្នុង SIX Swiss Exchange ក្រុមហ៊ុន DKSH ប្រតិបត្តិការនៅក្នុងទីផ្សារចំនួន 36 ជាមួយនឹងអ្នកឯកទេសចំនួន 29040 នាក់ ដោយបង្កើតបានថ្លៃលក់សុទ្ធចំនួន 11,1 ពាន់លានហ្វ្រង់ស្វ៊ីស ក្នុងឆ្នាំ 2023។ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន DKSH មានបទពិសោធន៍ជាង 70 ឆ្នាំ។ សព្វថ្ងៃនេះ DKSH គឺជាអង្គការពាណិជ្ជកម្មឈានមុខគេមួយក្នុងប្រទេសកម្ពុជា ហើយជាដៃគូដ៏គួរឱ្យទុកចិត្តសម្រាប់ក្រុមហ៊ុនដែលកំពុងស្វែងរកការពង្រីកអាជីវកម្មរបស់ពួកគេនៅក្នុងទីផ្សារនេះ។

អំពីធនាគារជេ ត្រាស់ រ៉ូយ៉ាល់

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់  គឺជាក្រុមហ៊ុនរួមទុន (joint venture) រវាង ក្រុមហ៊ុន J Trust Co., Ltd. ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះជប៉ុន ដែលចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនតូក្យូ និងក្រុមហ៊ុន Royal Group Finance Co., Ltd ដែលជាក្រុមហ៊ុនធំបំផុតមួយនៅកម្ពុជា។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាធនាគារបរទេសធំជាងគេបំផុតមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុលំដាប់ពិភពលោកជូនប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅ និងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានបុគ្គលិកច្រើនជាង ៦០០ នាក់ ជាមួយសាខាចំនួន ១៧ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]