អ៊ីតាលី៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Jennie ដែលជាសមាជិកម្នាក់ក្នុងក្រុមចម្រៀងនារី BLACKPINK នៅតែបន្តទទួលបានការគាំទ្រនិងចាប់អារម្មណ៍ខ្លាំងបើទោះបីជា នាងបានចាកចេញពីផលិតកម្ម YG Entertainment ហើយបន្តសកម្មភាពទោលក្រោមឈ្មោះផលិតកម្ម ODD ATELIER ជាផលិតកម្មរបស់នាង។
ថ្មីៗនេះ Jennie ក៏ត្រូវគេប្រទះឃើញថាបានទៅទីក្រុង Capri ប្រទេសអ៊ីតាលី ដោយបានចូលរួមកម្មវិធីដើរម៉ូតរបស់ម៉ាកយីហោ Jacquemus ដ៏ល្បីល្បាញធ្វើឡើងនៅលើដំបូលអគារ Casa Malaparte អាចមើលឃើញទេសភាពកោះ Capri បានច្បាស់។
យ៉ាងណាមិញ លើកនេះនាងមិនត្រឹមតែចូលរួមជាភ្ញៀវទេគឺ Jennie បានបង្ហាញមុខក្នុងនាមជាតារាបង្ហាញម៉ូតលើកដំបូងបង្អស់ ដោយបានដើរម៉ូតបិទកម្មវិធី "La Casa" ក្នុងឱកាសខួប១៥ឆ្នាំរបស់ម៉ាកយីហោនេះ។
ក្នុងរូបភាពដែលត្រូវចែកចាយពេញបណ្ដាញសង្គម Jennie បានស្លៀករ៉ូបពណ៌ខ្មៅវាលក្លៀកសម្រុងវែងដល់ក្រោមជង្គង់ និងសិតសក់ឡើងរាបស្អាត ព្រមទាំងកាន់កាបូបពណ៌ផ្ទៃមេឃ ដើរយ៉ាងជឿជាក់ និងលេងទឹកមុខសមជាតារាបង្ហាញម៉ូតមែនទែនរហូតអ្នកគាំទ្រសរសើរថា នាងពិតជាមានដុងខាងសិល្បៈជាច្រើន មិនមែនតែរាំនិងច្រៀងនោះឡើយ៕
ប្រភព៖: teenvogue
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]