អាមេរិក៖ អាពាហ៍ពិពាហ៍របស់តារាចម្រៀងស្រី Ariana Grande ជាមួយនឹងអតីតស្វាមី Dalton Gomez បានឈានដល់ការលែងលះដាច់ស្រេចហើយ ខណៈដែលតារាស្រីម្នាក់នេះក៏បានទាក់ទងមិត្តប្រុសថ្មីផងដែរ។

Ariana Grande
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិត្តប្រុសថ្មីរបស់នាងមានឈ្មោះថា Ethan Slater ជាតារាសម្ដែង ដែលជារឿយៗអ្នកទាំងពីរតែងតែចេញមកណាត់ចួបគ្នា បង្ហាញភាពផ្អែមល្ហែមយ៉ាងមានក្ដីសុខហើយថ្មីៗនេះ នាងក៏បានបណ្ដើរមិត្តប្រុសចូលរួមទស្សនាការប្រកួត Stanley Cup Final ឆ្នាំ២០២៤ ធ្វើឡើងនៅ Amerant Bank Arena ដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករ។

Ariana Grande និងគូស្នេហ៍

ក្នុងនោះ ពួកគេមើលទៅពិតជាសប្បាយរីករាយខ្លាំងណាស់ ដោយបានសើចនិងនិយាយគ្នាជាមួយមិត្តភក្តិខណៈដែលក្រុម Florida Panthers បានយកឈ្នះ Edmonton Oliers ។

បន្ទាប់ពីឃើញរូបភាពចែកចាយអស់ទាំងនោះហើយ អ្នកគាំទ្រ Ariana Grande មានការធូរទ្រូតនិងសប្បាយចិត្តជាខ្លាំង ពេលឃើញតារាស្រីម្នាក់នេះមានក្ដីសុខឡើងវិញ បន្ទាប់ពីច្រៀងឲ្យតម្រុយនៅក្នុងបទចម្រៀងនាងថា អតីតស្វាមីរបស់នាងធ្វើបាបចិត្តនាងខ្លាំង៕  

រូបភាពថ្មីរបស់ Ariana Grande និងគូស្នេហ៍
រូបភាពថ្មីរបស់ Ariana Grande និងគូស្នេហ៍
រូបភាពថ្មីរបស់ Ariana Grande និងគូស្នេហ៍
រូបភាពថ្មីរបស់ Ariana Grande និងគូស្នេហ៍
រូបភាពថ្មីរបស់ Ariana Grande និងគូស្នេហ៍

ប្រភព៖: pagesix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]