រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី 08 ខែមីនា ឆ្នាំ2024 នៅផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល បានរកឃើញអតិថិជនឈ្នះបានសំបុត្រដំណើរកម្សាន្តទៅកាន់ទីក្រុងសៀងហៃតាមរយៈក្រុមហ៊ុន VISA ពីប្រូម៉ូសិន Mega Celebration ប៉ុន្តែមិនទាន់ចប់ទេ កាលពីថ្ងៃទី២៦ ខែឧសភា នេះផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានប្រកាសពីប្រូម៉ូសិនថ្មីរបស់ខ្លួនគឺ Mega អស្ចារ្យ ដែលរង្វាន់មិនត្រឹមតែទៅសៀងហៃទេ គឺថែមទាំងទៅប៉ារីសថែមទៀតផង។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពីមួយឆ្នាំទៅមួយឆ្នាំ ផ្សារទំនើបបង្កើតឡើងដោយកូនខ្មែរមួយនេះតែងតែនាំអ្វីថ្មីជូនអតិថិជនជានិច្ច ថ្លែងកាលពីថ្ងៃទី២៦ ខែឧសភា នេះបានប្រកាសពីប្រូម៉ូសិនថ្មីដែលកាន់តែអស្ចារ្យ និងកាន់តែពិសេស ជាងមុនទៅទៀតគឺកម្មវិធីបញ្ចុះតម្លៃពាក់កណ្តាលឆ្នាំដ៏ធំបំផុត MEGA អស្ចារ្យ ដែលមានការបញ្ចុះតម្លៃរហូតដល់ 70% ពីហាងប្រ៊េនល្បីៗជាច្រើន នឹង ការផ្តល់ជូនកាដូរជាច្រើនរហូតដល់ 1000 ជាងរង្វាន់ជារៀងរាល់ថ្ងៃ សម្រាប់ការចំណាយចាប់ពី 15 ដុល្លារឡើងទៅក្នុង 1 វិក័យប័ត្រ  និងការចាប់ឆ្នោតផ្សងសំណាងជារៀងរាល់ខែ  ដែលរង្វាន់ធំ គឺ រថយន្ដស៊េរីទំនើប 2024 ដំណើរកម្សាន្ដទៅកាន់ទីក្រុងប៉ារីស  និង សៀងហៃ ។ កម្មវិធីនេះចាប់ពីថ្ងៃទី 24 ខែ ឧសភា ឆ្នាំ 2024 ដល់ថ្ងៃទី  31 ខែ សីហា ឆ្នាំ 2024។ ចាំកាលទៀត? ទិញកាន់តែច្រើន ឈ្នះរង្វាន់កាន់តែច្រើនជាមួយផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។

រូបភាព
រូបភាព

គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល មានម្ចាស់ជាកូនខ្មែរ សុទ្ធ១០០% បានក្តោបក្តាប់វិស័យលក់រាយ ដោយបានវិនិយោគទឹកប្រាក់ប្រមាណជាជាង 300 លានដុល្លារ  សាងសង់ ផ្សារទំនើបខ្នាតអន្តរជាតិ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដោយដំណើរការបានមួយឆ្នាំ គិតមកដល់បច្ចុប្បន្ននេះ  មានហាងល្បីៗទាំងជាតិ  និងអន្តរជាតិ ជាង១០០ហាង  ដែលកំពុងមានវត្តមានក្នុងផ្សារទំនើបខ្នាតអន្តរជាតិ  ដែលមានម្ចាស់ជាកូនខ្មែរនេះ៕

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]