កម្ពុជា៖ ប្រិយមិត្តប្រាកដជាបានស្គាល់ហើយថា កញ្ញា សំណាង អេលីណា (Somnang Alyna) គឺជាបវរកញ្ញាចក្រវាឡឆ្នាំ ២០១៩ ដែលមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនោះទេ តែកញ្ញាក៏មានចំណេះដឹង និងទេពកោសល្យយ៉ាងគួរឲ្យសរសើរផងដែរ។

កញ្ញា សំណាង អេលីណា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្រាប់តែថ្មីៗនេះ កញ្ញាបានចេញមកធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ក្រោយព្រមានចាត់វិធានការតាមផ្លូវច្បាប់ លើគេហទំព័រទំព័រ Facebook មួយ ដែលបានបង្ហោះសារបង្កាប់បង្ខូចកេរ្តិ៍ឈ្មោះនាង។

កញ្ញា សំណាង អេលីណា

ទាក់ទងទៅនឹងបញ្ហានេះ អេលីណា បានសរសេរថា៖ ជាអ្នកសារពត៌មានបែបណា?

ខ្ញុំមិនមែនជាអ្នកចូលចិត្តបង្កររឿងទេ តែរឿងនេះជារឿងធំសម្រាប់ខ្ញុំ…. ខ្ញុំត្រូវតែចេញមុខនិយាយរឿងនេះ….. ប៉ះពាល់កិត្តិយស មុខមាត់គ្រួសារខ្ញុំណាស់ ព្រោះអ្នកអគតិមួយចំនួនចូលមកខមិនប្រៀបដូចជាមិនសមសោះ។

សូមមេត្តាលុបចេញជាបន្ទាន់ ហេីយបកស្រាយអោយបានច្បាស់ផង ខ្ញុំអាចប្តឹងបាន!

បន្ទាប់ពីមានការបង្ហោះបែបនេះមក អ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិគាំទ្រនឹងចំណាត់ការរបស់នាង ព្រោះនេះជាទង្វើមួយគួរយកគម្រូតាមដើម្បីរក្សាតម្លៃនិងភាពស្អាតស្អំ របស់សិល្បករខ្មែរ៕

កញ្ញា សំណាង អេលីណា
កញ្ញា សំណាង អេលីណា
កញ្ញា សំណាង អេលីណា
រូបភាព

ប្រភព៖: facebook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]