រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤៖ ក្រុមហ៊ុន foodpanda ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញមួយក្នុងអាជីវកម្មដឹកជញ្ជូនយ៉ាងរហ័សទាន់ចិត្តនៅក្នុងប្រទេសកម្ពុជា ចំពោះម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងទេសផ្សេងៗ បានបើកឱ្យកុម៉្មង់នូវឈុតអាហារថ្មី “អាហារតែឯង” (Meal For One) ដែលមានម៉ឺនុយឈុតម្ហូបអាហារបែបម្នាក់ឯង ជាមួយនឹងតម្លៃរួមចាប់ផ្ដើមពី 5000 រៀល តែប៉ុណ្ណោះ។
កម្មវិធីពិសេសនេះ ផ្ដល់នូវភាពងាយស្រួល រហ័សទាន់ចិត្ត និងមានតម្លៃកាន់តែសមរម្យ សម្រាប់អតិថិជនរបស់ foodpanda ក្នុងរាជធានីភ្នំពេញ ដោយមានជម្រើសឈុតអាហារជាច្រើនពីភោជនីយដ្ឋានធំៗផ្សេងៗ ដូចជា Kampot Crab Fried Rice (សាខាវ៉ាន់ដា) Bay Sleouk Chek និង Bay Bakthom (សាខាសែនសុខ) ក៏ដូចជាអាហារតាមហាងផ្សេងៗទៀតរួមមាន PAPA JOHN'S PIZZA Cup Bop និង Seorae - Korean Charcoal BBQ ។ល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Achaya BC នាយកផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុន foodpanda ប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា បានមានប្រសាសន៍ថា “យើងពិតជារំភើបរីករាយដែលបានបើកដំណើរការនូវឈុតអាហារថ្មី “អាហារតែឯង” របស់យើង ហើយឈុតអាហារនេះផងដែរ យើងមានគោលបំណងនាំមកនូវភាពងាយស្រួល រហ័ស និងតម្លៃសមរម្យដល់អ្នកប្រើប្រាស់បែបម្នាក់ឯង។ បច្ចុប្បន្ននេះ ពួកយើងទាំងអស់គ្នាមានកិច្ចការរវល់ច្រើន និងមានការផ្លាស់ប្តូរបែបបទក្នុងការរស់នៅផងដែរ ដូចនេះពេលខ្លះការធ្វើម្ហូប ឬទិញម្ហូបយកមកចម្អិនសម្រាប់ញ៉ាំម្នាក់ឯង អាចមានការនឿយហត់ ប្រើពេលវេលាយូរ និងចំណាយច្រើនផងដែរ។
ដោយមើលឃើញពីបញ្ហានេះ ពួកយើងបានសហការយ៉ាងជិតស្និទ្ធជាមួយនឹងភោជនីយដ្ឋានដៃគូរបស់យើងក្នុងការរៀបចំអាហារជាឈុតដែលស្របទៅតាមតម្រូវការរបស់លោកអ្នកផ្ទាល់។ អាហារតែឯង គឺជាដំណោះស្រាយដ៏ល្អបំផុតមួយសម្រាប់លោកអ្នកដែលចូលចិត្តរបស់អាហារងាយៗ”។
អត្ថប្រយោជន៍សម្រាប់អតិថិជន និងអ្នកលក់
ដោយមានភាពមមាញឹកនឹងការងារ មនុស្សដែលស្វែងរកអាហារសម្រាប់ញ៉ាំម្នាក់ឯង ដែលងាយស្រួល និងមានតម្លៃសមរម្យ មានការកើនឡើងជាខ្លាំងក្នុងពេលបច្ចុប្បន្ន។ ឈុតអាហារតែឯងរបស់ foodpanda នេះ គឺជាដំណោះស្រាយដ៏ល្អឥតខ្ចោះសម្រាប់ពួកគេ ។ ឈុតអាហារតែឯងនេះមានអាហារមួយឈុតពេញលេញ ដោយមានទាំងម្ហូប និងភេសជ្ជៈផងដែរ។ អតិថិជនអាចដាក់ការកុម្ម៉ង់ទិញរបស់ពួកគាត់ងាយៗ តាមរយៈឈុតអាហារតែឯងដែលមាននៅក្នុងកម្មវិធី foodpanda ។ លើសពីផ្ដល់នូវភាពងាយស្រួលសម្រាប់អតិថិជនរបស់ foodpanda ឈុតអាហារតែឯងក៏បានផ្តល់អត្ថប្រយោជន៍បន្ថែមទៀតដល់ម្ចាស់អាជីវកម្មនៅលើបណ្ដាញអនឡាញ ដោយពួកគាត់អាចធ្វើការទំនាក់ទំនង និងទាក់ទាញអតិថិជនឱ្យបានកាន់តែទូលំទូលាយជាមួយនឹងឈុតម៉ឺនុយអាហារថ្មីដែលមានតម្លៃសមរម្យនេះ។
អំពីក្រុមហ៊ុន foodpanda
ក្រុមហ៊ុន foodpanda គឺជាវេទិការសេវាកម្មដឹកជញ្ជូនឈានមុខគេនៅតំបន់អាស៊ី ដែលបំពេញតម្រូវការដល់អ្នកប្រើប្រាស់ដោយដឹកជូននូវម្ហូបអាហារ គ្រឿងទេស និងសម្ភារៈប្រើប្រាស់ផ្សេងៗយ៉ាងរហ័សទាន់ចិត្ត និងមានភាពងាយស្រួល។ តាមរយៈដំណើរការដោយប្រើប្រាស់នូវបច្ចេកវិទ្យា និងប្រតិបត្តិការដ៏ល្អឥតខ្ចោះ ក្រុមហ៊ុន foodpanda បានរីកកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យពាណិជ្ជកម្ម (q-commerce) ទូទាំងតំបន់ជាមួយនឹងបណ្តាញហាងដៃគូអាជីវកម្ម ដើម្បីផ្តល់នូវជម្រើសតាមតម្រូវការលើសពីជម្រើសសេវាកម្មដឹកជញ្ជូនអាហាររាប់លាន។ ក្រុមហ៊ុន foodpanda បានប្រតិបត្តិការនៅក្នុងទីក្រុងជាង 400 នៅទូទាំង 11 ទីផ្សារក្នុងតំបន់អាស៊ីដូចជា សិង្ហបុរី ហុងកុង ថៃ ម៉ាឡេស៊ី ប៉ាគីស្ថាន តៃវ៉ាន់ ហ្វីលីពីន
បង់ក្លាដែស ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា។ foodpanda គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Delivery Hero ដែលជាក្រុមហ៊ុនឈានមុខគេក្នុងពិភពលោកក្នុងវិស័យដឹកជញ្ជូនអាហារ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់គេហទំព័ររបស់ក្រុមហ៊ុន https://www.foodpanda.com.kh ។
Media Contacts
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]