អ៊ីតាលី៖ ថ្មីៗនេះ Jennie ដែលជាសមាជិកម្នាក់ក្នុងក្រុមចម្រៀងនារី BLACKPINK កំពុងស្ថិតនៅឯទីក្រុង Capri នាប្រទេសអ៊ីតាលី ដើម្បីចូលរួមកម្មវិធីដើរម៉ូតរបស់ម៉ាកយីហោ JACQUEMUS ដ៏ល្បីល្បាញ។
ក្នុងពិធីរៀបចំឡើងដើម្បីប្រារព្ធខួប១៥ឆ្នាំរបស់ម៉ាក Jennie ក៏បានបង្ហាញខ្លួនក្នុងនាមជាអ្នកដើរម៉ូតលើកដំបូងបង្អស់ផងដែរ រហូតទទួលបានការសរសើរយ៉ាងកុះករថានាងពូកែគ្រប់យ៉ាង។
យ៉ាងណាមិញ ខាង JACQUEMUS ក៏បានបង្ហោះរូបភាព Jennie ថតផ្សព្វផ្សាយឲ្យម៉ាកយីហោរបស់ខ្លួនផងដែរ ដោយនាងស្លៀកតែកន្សែងពោះគោពណ៌ក្រហមរុំខ្លួនប៉ុណ្ណោះដែលធ្វើឲ្យអ្នកគាំទ្រចំហមាត់ ព្រោះទោះនាងស្លៀកតែកន្សែងពោះគោធម្មតាមែន ក៏មើលទៅដូចតារាម៉ូដែលដែរ៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]