ប្រសិនបើការតុបតែងនៃផ្នែកខាងក្នុងគេហដ្ឋានអាចឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈ របស់ម្ចាស់គេហដ្ឋាន នោះសោភណ្ឌភាពនៃគេហដ្ឋានទាំងមូលគឺជាការឆ្លុះបញ្ចាំងពីសមត្ថភាពនិងចក្ខុវិស័យរបស់ម្ចាស់គេហដ្ឋាន។ ការតុបតែងនៃផ្នែកខាងក្នុងគឺដូចជាសៀកស្ពិនភ្នែក ដែលបង្ហាញពីភាពឆើតឆាយ សិល្បៈ និងភាពទាក់ទាញ ខណៈពេលដែលសោភណ្ឌភាពនៃគេហដ្ឋានទាំងមូល គឺបង្ហាញពីគុណភាពនៃគេហដ្ឋាន។
នៅក្នុង Borey Dragon Land 598 រាល់ផ្នែកខាងក្នុងគេហដ្ឋានមានភាពស៊ីសង្វាក់គ្នាជាមួយនឹងស្តង់ដារនៃលំនៅដ្ឋានប្រណិតលំដាប់ពិភពលោក អាចនិយាយបានថា ការរចនាគេហដ្ឋាន របស់ Borey Dragon Land 598 មិនមានអ្វីជំនួសបាននោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជណ្ដើរយន្ត ប្រើប្រាស់ម៉ាកយីហោអន្តរជាតិដ៏មានកិត្យានុភាពគឺម៉ាក Mercedes-Benz
ជណ្តើរយន្ត គឺជាទិដ្ឋភាពដែលមិនអាចខ្វះបាននៃការរស់នៅ ក្នុងវីឡាដែលប្រណិត គុណភាពនៃជណ្តើរយន្តត្រូវបានយកចិត្តទុកដាក់យ៉ាងសំខាន់មុននឹងបំពាក់នៅក្នុងគេហដ្ឋាន។ ជណ្តើរយន្តនេះមានបំពាក់នូវបច្ចេកវិទ្យាសុវត្ថិភាពដ៏ទំនើបលំដាប់ពិភពលោក រួមបញ្ចូលគំនិតការពារបរិស្ថាន និងកាត់បន្ថយការប្រើប្រាស់ថាមពល។ ជណ្តើរយន្តដ៏ប្រណិតនេះ បំពេញបន្ថែមដោយស៊ុមទ្វារដែកអ៊ីណុកដែលធន់នឹងស្នាមម្រាមដៃ ។
គ្រឿងបរិក្ខារ បន្ទប់ទឹកម៉ាក Duravit គឺជាលក្ខណៈស្តង់ដារ សណ្ឋាគារផ្កាយប្រាំលំដាប់ពិភពលោក
Duravit គឺជាយីហោ ល្បីមួយសម្រាប់អ្នកដែលតែងតែសកម្មក្នុងរង្វង់ជំនួញអន្តរជាតិ។ យីហោបន្ទប់ទឹកនេះមានប្រវត្តិ 200 ឆ្នាំត្រូវបានប្រើប្រាស់ដោយសណ្ឋាគារលំដាប់ផ្កាយប្រាំចំនួន 316 នៅជុំវិញពិភពលោក ក៏ដូចជា 60% នៃវិមានប្រធានាធិបតី និងអគារសភានៅក្នុងប្រទេសអាល្លឺម៉ង់ បារាំង កាណាដា និងអូស្ត្រាលី ព្រមទាំង អាកាសយានដ្ឋាន50% នៃពិភពលោក។ គ្មានអ្វីគួរឱ្យសង្ស័យទេថា Duravit បានក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់ផ្ទះដែលប្រណិត។
គ្រឿងបរិក្ខារបន្ទប់ទឹកនោះរួមមាន បង្គន់ដែលសន្សំសំចៃទឹក ក្បាលផ្កាឈូកប្រកបដោយផាសុកភាព និងទូបន្ទប់ទឹកដ៏រឹងមាំ ផលិតផលនីមួយៗត្រូវបានរចនា និងជ្រើសរើសយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាឱ្យអ្នកនូវបទពិសោធន៍នៃការរស់នៅប្រកបដោយផាសុកភាព។
អាងហែលទឹកឯកជន ភ្ជាប់មកជាមួយប្រព័ន្ធបន្សុតទឹកផ្ទាល់ខ្លួន
នៅក្នុងវីឡាឯកជនជាច្រើន អាងហែលទឹកគឺជាការកំណត់រចនាសម្ព័ន្ធដ៏សំខាន់ដែលឆ្លុះបញ្ចាំងពីភាពប្រណិតរបស់ម្ចាស់គេហដ្ឋាន ទោះជាយ៉ាងណា អាងហែលទឹកឯកជន នៅក្នុង Borey Dragon Land 598 ជាអាងហែលទឹកដែលបានប្រើប្រាស់ដោយឥដ្ឋសេរ៉ាមិចពិសេសអាចស្រូបយកទឹកទាប ឧបករណ៍បន្សុតទឹករួមមានម៉ាស៊ីនភ្លើងក្លរីន ធានាបាននូវប្រសិទ្ធភាពនៃការសម្លាប់មេរោគក្នុងអាង និង ធ្វើឱ្យចរន្តទឹកនៅក្នុងអាងទាំងមូលមានសភាពថ្លាល្អ។
សារៈសំខាន់នៃការប្រើប្រាស់ឥដ្ឋការ៉ូ
ឥដ្ឋការ៉ូឆ្លុះបញ្ចាំងពីមូលដ្ឋានគ្រឹះដ៏រឹងមាំនៃគេហដ្ឋាននិងបង្ហាញពីភាពប៉ិនប្រសប់របស់អ្នកអភិវឌ្ឍន៍។ គេហដ្ឋានដ៏ល្អមួយជារឿយៗអាស្រ័យលើគុណភាពនៃឥដ្ឋនីមួយៗ។ បន្ទប់ទទួលភ្ញៀវប្រើប្រាស់ឥដ្ឋធំទំហំ 750*1500 ដែលមានទំហំជិតពីរដងនៃឥដ្ឋដែលប្រើក្នុងគម្រោងផ្សេងទៀតនៅលើទីផ្សារ។ នេះគឺជាប្រភេទឥដ្ឋ ដែលធន់ មិនងាយក្នុងការប្រេះបែក មានផ្ទៃធំៗ ងាយស្រួលសម្អាត និងថែទាំ ដែលធ្វើឱ្យផ្នែកខាងក្នុងផ្ទះទាំងមូលកាន់តែលេចធ្លោនិងស្រស់ស្អាត។ រីឯចំណតរថយន្តត្រូវបានក្រាលដោយឥដ្ឋថ្មក្រានីតទាំងស្រុង។
ធានាសុវត្ថិភាពគ្រប់ជ្រុងជ្រោយ នៅមាត់ទ្វារផ្ទះរបស់លោកអ្នក
ពួកយើងបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការប្រើប្រាស់ទ្វារ ដូច្នេះយើងបានបំពាក់ទ្វារឆ្លាតវៃ ម៉ាក Samsung ដែលផ្តល់នូវវិធីសាស្រ្តដោះសោជាច្រើនប្រភេទ រួមមាន ពាក្យសម្ងាត់ ស្នាមម្រាមដៃជាដើម ដែលធានាបាននូវភាពងាយស្រួល សុវត្ថិភាព និងរហ័សក្នុងការដោះសោ។
រីឯទ្វាររុញដែលបំពាក់នៅបន្ទប់ទទួលភ្ញៀវ, វេរ៉ងដា, និងស្កាយបារ ពួកយើងជ្រើសយកទ្វាររុញប្រភេទ Thermal break heavy-duty ដែលទ្វារប្រភេទនេះមិនត្រឹមតែមានភាពងាយស្រួលក្នុងការ ចូល និងចេញទេ ប៉ុន្តែវាក៏មានភាពធន់ផងដែរ។ ចំណែកឯទ្វារបន្ទប់ទឹកប្រើប្រាស់ទ្វារកញ្ចក់ Narrow edge glazed និងទ្វារចូល Spooky Door ដែលគេពេញនិយមប្រើប្រាស់នៅក្នុងផ្ទះប្រណិត ធានានូវការចេញចូលរបស់ម្ចាស់គេហដ្ឋានកាន់តែងាយស្រួល។
ផ្ទះបាយមិនត្រឹមតែជាកន្លែងសម្រាប់ចម្អិនអាហារតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងដែលពោរពេញដោយភាពកក់ក្តៅ គំនិតច្នៃប្រឌិត និងភាពស្និទ្ធស្នាលជាមួយសមាជិកគ្រួសារ។
គ្រឿងបរិក្ខារបំពាក់នៅក្នុងផ្ទះបាយត្រូវបានជ្រើសរើសម៉ាក FRANKE របស់ប្រទេសស្វីស ដែលរចនាឡើងដោយសន្សំសំចៃថាមពល និងមិនប៉ះពាល់ដល់បរិស្ថាន។ ឧបករណ៍ផ្ទះបាយ FRANKE ផ្តល់ឱ្យអ្នកនូវការចម្អិនម្ហូបក្នុង ផ្ទះបាយជាមួយភាពងាយស្រួលបំផុត។ ចំណែកឯទូរតាំងផ្ទះបាយត្រូវបាន រចនាជាច្រើនស្រទាប់ ដោយប្រើប្រាស់ក្តារដែលជាប់ធន់នឹងសំណើមនិងមិនប៉ះពាល់ដល់បរិស្ថាន ដែលធ្វើអោយផ្ទះបាយរបស់លោកអ្នកមានរបៀបរៀបរយ និង ស្អាតជានិច្ច។
ការរចនានៃផ្ទះបាយសុទ្ធតែឆ្លងកាត់ការគិតគូរពីតម្រូវការជាក់ស្តែងរបស់អតិថិជន។ កន្លែងចម្អិនអាហារ និងកន្លែងផ្ទុករបស់ មានភាពធំទូលាយដែលអនុញ្ញាតឱ្យលោកអ្នកអាចរក្សាទុកឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ និងគ្រឿងផ្សំបានយ៉ាងងាយស្រួល។ ទន្ទឹមនឹងនេះ ផ្ទះបាយបំពាក់ទៅដោយបង្អួចកញ្ចក់ធំៗ ដែលអាចស្រូបពន្លឺពីខាងក្រៅចូលមកបានបើទោះបីជាអ្នកមិនបើកភ្លើង ក៏ផ្ទះបាយរបស់អ្នកនឹងមិនងងឹតដែរ ពិសេសផ្ទះបាយនេះក៏បានតភ្ជាប់ទៅនឹងទីធ្លាខាងក្រោយផ្ទះ ដែលធានានូវខ្យល់អាកាសចេញចូលបានគ្រប់គ្រាន់។
ផ្ទះបាយមិនត្រឹមតែជាកន្លែងសម្រាប់ចម្អិនអាហារឆ្ងាញ់ៗប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដែលបង្ហាញពីជីវិតរស់នៅរបស់លោកអ្នក។ រាល់ពេលដែលអ្នកដើរចូលទៅក្នុងផ្ទះបាយ លោកអ្នកនឹងទទួលបានអារម្មណ៍ស្រស់ស្រាយ និងផាសុកភាពបំផុត។
ចំណុចស្នូលនៃគេហដ្ឋានប្រណិត គឺនាំមកនូវភាពកក់ក្តៅដល់ម្ចាស់គេហដ្ឋាន
Borey Dragon Land 598 បានបំពេញគ្រប់តម្រូវការដែលអតិថិជនត្រូវការ ដែលធ្វើឱ្យការរស់នៅមានលំដាប់ស្ដង់ដារខ្ពស់បំផុត ។
នៅ Borey Dragon Land 598 រាល់ការអាប់ដេតផ្នែកខាងក្នុងផ្ទះទាំងអស់ គឺជាការឆ្លុះបញ្ចាំងពីរបៀបរស់នៅបែបឯកជនភាព ភាពស៊ីវិល័យ ជាពិសេសលោកអ្នកនឹងទទួលបានអារម្មណ៍ថាគេហដ្ឋានលោកអ្នក ដូចទៅនឹងវិមានស្គឹមស្គៃដែលមានសព្វគ្រប់បែបយ៉ាងនៅខាងក្នុងផ្ទះ។
Tel:+855 10 886 616 +855 61 886 616
Telegram: https://t.me/DragonLand598villa
Instagram: https://www.instagram.com/boreydragonland598/
Location: https://goo.gl/maps/YjCJ2ig522tSJm1h7
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]