កូរ៉េខាងត្បូង៖ តារាចម្រៀងស្រី Yoo Ara ជាអតីតសមាជិកក្រុមចម្រៀងនារីកូរ៉េ Hello Venus បានបង្ហើបដំណឹងអាក្រក់មួយប្រាប់អ្នកគាំទ្រថានាងមានជំងឺមហារីក។
នាថ្ងៃទី១១ខែមិថុនាកន្លងទៅនេះ អតីតសមាជិក Hello Venus រូបនេះបានពន្យល់ពីមូលហេតុដែលបាត់មុខនាងពីវិស័យសិល្បៈអស់រយៈពេលជាយូរមកហើយគឺដោយសារនាង ធ្វើតេស្តឃើញថាមានជំងឺមហារីក និងទើបតែឆ្លងកាត់ការវះកាត់រួច ប៉ុន្តែនាងបានបញ្ជាក់ប្រាប់កុំឲ្យអ្នកគាំទ្របារម្ភ ដោយសារសុខភាពនាងរាងត្រឡប់មកល្អធម្មតាវិញហើយ។
Yoo Ara បង្ហោះសារបែបនេះក៏ដោយសារ អ្នកគាំទ្រខ្លះគិតថានាងបានស្លាប់បាត់ទៅហើយ ប៉ុន្តែនាងបានទម្លាយថានាងពិតជាហត់នឿយខ្លាំងតាំងពីយូរណាស់មកហើយ និងចេះតែមិនសូវស្រួលខ្លួនទើបធ្វើតេស្តទៅរកឃើញថានាងមានជំងឺមហារីក៕
ប្រភព៖: soompi
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]