អង់គ្លេស៖ Taylor Swift គឺជាកំពូលតារាចម្រៀងផបដ៏ល្បីឈ្មោះរបស់អាមេរិក ដែលជារឿយៗនាងតែងតែត្រូវគេចាប់អារម្មណ៍ដោយសារតែភាពល្បីល្បាញ និងសមត្ថភាពរបស់នាង។
ទោះបីនាងរវល់ជាមួយនឹងការរៀបចំការប្រគុំតន្ត្រី "The Eras Tour" ក៏ដោយក៏នៅតែមានពេលចែករំលែកឲ្យមិត្តៗរបស់នាង។ ជាក់ស្ដែងកាលពីថ្ងៃទី១២ខែមិថុនាកន្លងទៅនេះ គេបានប្រទះឃើញ Taylor បានចួបជុំមិត្តភក្តិស្និទ្ធស្នាលរបស់នាង ដើម្បីទទួលទានអាហារពេលល្ងាច។
នាងបានណាត់ចួបតារាបង្ហាញម៉ូត Cara Delevingne, Kate Moss, Lena Dunham, Stella McCartney, Andrew Scott និង Phobe Waller-Bridge នៅឯភោជនីយដ្ឋាន Casa Cruz ឯទីក្រុង ឡុងដ៍ ចក្រភពអង់គ្លេស។
ក្នុងនោះ Taylor Swift បានស្លៀកពាក់ឈុតខ្មៅយ៉ាងស្រស់ស្អាតនិងស៊ីវិល័យខ្លាំង គឺអាវចោមពុងបែបខ័រសេត និងខោវែងពណ៌ខ្មៅ ពាក់ពីលើដោយអាវធំវែងពណ៌ប្រផេះ ស្បែកជើងកែងពណ៌ឈាមជ្រូក និងទម្លាក់សក់យ៉ាងស្រស់ស្អាត៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]