កម្សាន្ត៖ ថ្មីៗនេះ តារាសម្ដែងស្រី Song Hye Kyo បានបង្ហាញវត្តមានដ៏គួរឱ្យភ្ញាក់ផ្អើល នៅក្នុងព្រឹត្តិការណ៍ម៉ាកគ្រឿងអលង្ការប្រណីតមួយ នៅទីក្រុង Venice ប្រទេសអ៊ីតាលី ខណៈដែលការបង្ហាញខ្លួនលើកនេះ រូបនាងបានទាញយកការយកចិត្តទុកដាក់ ជាមួយនឹងស្ទាយ៍តុបតែងខ្លួនរបស់នាង។
ក្នុងនោះដែរ តារាសម្ដែងស្រី Song Hye Kyo បានបង្ហាញខ្លួន ស្លៀករ៉ូបពណ៌ក្រហមយ៉ាងស្រស់ ដែលរ៉ូបនេះបានជួយរំលេចឲ្យឃើញស្បែកសភ្លឺថ្លា និងភាពសិចស៊ីនៃសម្រស់របស់នាង។ លើសពីនេះ តារាស្រីរូបនេះ ក៏បានធ្វើឱ្យមហាជនសរសើរ ពីភាពល្អឥតខ្ចោះ និងស្បែកដ៏ស្រស់ស្អាត មិនគួរឱ្យជឿ។
គួរបញ្ជាក់ផងដែរថា តារាស្រី Song Hye Kyo បានប្រឡូកក្នុងវិស័យសិល្បៈជាង ២ ទស្សវត្សរ៍មកហើយ ជាមួយនឹងសមត្ថភាព ភាពទាក់ទាញនៃសម្រស់ ធ្វើឲ្យនាងកាន់តែមានកេរ្តិ៍ឈ្មោះល្បី នៅក្នុងវិស័យនេះ ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]