កូរ៉េខាងត្បូង៖ Jessi ជាតារាចម្រៀងរ៉េបស្រីពូកែខាងវោហាស័ព្ទ ដែលធ្លាប់មកប្រគុំតន្ត្រីនៅប្រទេសកម្ពុជានោះ បានចេញមុខមកការពារ Jennie ជាសមាជិកក្រុមចម្រៀងនារី BLACKPINK បន្ទាប់ពីនាងត្រូវបានគេរិះគន់។

Jessi 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Jennie

កាលពីពេលថ្មីៗទៅនេះ Jennie បានចូលរួមដើរម៉ូតបិទកម្មវិធីប្រារព្ធខួប១៥ឆ្នាំរបស់ម៉ាកយីហោ "JACQUEMUS" នៅឯទីក្រុង Capri នាប្រទេសអ៊ីតាលី ជាមួយនឹងរ៉ូបពណ៌ខ្មៅវាលក្លៀក សម្រុងហួសជង្គង់បន្តិច ជាមួយនឹងកាបូបពណ៌ផ្ទៃមេឃ។

 Jennie

ក្នុងនោះនាងបានដើរយ៉ាងល្វត់ល្វន់និងយឺតៗ ដោយសារនេះជាលើកទី១ហើយដែលនាងបានដើរម៉ូត ហើយដោយសារកន្លែងត្រូវដើរម៉ូតមានជណ្ដើរទៀតផងនោះ ធ្វើឲ្យពិបាកក្នុងការដើរជាខ្លាំង។

 Jennie

យ៉ាងណាមិញ ស្របពេលមានអ្នកកោតសរសើរពីដុងខាងសិល្បៈច្រើនជំនាញរបស់នាងនោះ ក៏មានមហាជនរិះគន់ថានាងដើរយឺត និងមើលទៅស្ទក់ៗមិនស្វាហាប់សោះ ប៉ុន្តែ Jessi បានចេញមុខមកវាយបកទៅអ្នករិះគន់ Jennie វិញថា៖ Jennie ពិតជាស្រស់ស្អាតបែបថ្លៃថ្នូរ និងឥតខ្ចោះខ្លាំងណាស់ អ្នកទាំងអស់គ្នាគួរតែស្វែងរកអ្វីផ្សេងល្អជាងនេះទៅធ្វើទៅ...៕

Jessi 
 Jennie

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]