ដោយមានការអនុញ្ញាតពីរដ្ឋបាលខេត្តសៀមរាប ក្រុមគ្រូពេទ្យស័្មគ្រចិត្ត មកពីប្រទេសសឹង្ហបុរី ដឹកនាំដោយ ទន្តបណ្ឌិត ធឹម សំផូត សមាជិកគណៈទន្តពេទ្យកម្ពុជា និងជាក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកក្រឡាញ់ នឹងចុះពិនិត្យព្យាបាលជំងឺមាត់-ធ្មេញ ជូនប្រជាជនទូទៅ ដោយឥតគិតថ្លៃ នៅក្នុងបរិវេណសាលាបឋមសិក្សាឈូករង្សី ស្ថិតក្នុងភូមិទ្រាស ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៧ ១៨ ១៩ និងដល់ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យស័្មគ្រចិត្តមកពីប្រទេសសឹង្ហបុរី បានសហការជាមួយ ទន្តពេទ្យជំនាញៗ នៅកម្ពុជា ដើម្បីផ្ដល់ ការព្យាបាលដោយឥតគិតថ្លៃ និងប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ជូនដល់ប្រជាជនកម្ពុជាជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៥។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាស្រ័យដូចបានជំរាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាពមាត់ធ្មេញ សូមអញ្ជើញមកទទួលការព្យាបាលតាមកាលបរិច្ឆេទខាងលើ ដោយឥតគិតថ្លៃ។
ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទ លេខ: 077 51 07 51 / 011 77 32 44
ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]