កូរ៉េខាងត្បូង៖ អ្នកតំណាងរបស់ផលិតកម្ម SM Entertainment បានបញ្ជាក់ថាខាងផលិតកម្មពិតជាបានដាក់ពាក្យបណ្ដឹងទៅសមាជិក EXO បីរូបគឺ Chen,Xiumin និង Baekhyun ពិតមែន។
អ្នកតំណាងរបស់ផលិតកម្មបានទម្លាយទៀតថាពាក្យបណ្ដឹងនោះបានដាក់ទៅខាងតុលាការ ភាគខាងកើតនៃទីក្រុងសេអ៊ូល ដោយបានទាមទារឲ្យ អ្នកទាំងបីឬយើងហៅកាត់ថា EXO-CBX ឲ្យធ្វើតាមលក្ខខណ្ឌចាស់ដែលពួកគេបានព្រមព្រៀងជាមួយគ្នា។
កាលពីមុន Chen, Baekhyun និង Xiumin បានចុះកុងត្រាថ្មីជាមួយផលិតកម្ម SM កាលពីខែធ្នូឆ្នាំ២០២២ បន្ទាប់មកនាខែមិថុនាឆ្នាំ២០២៣ សមាជិកទាំងបីនាក់បានផ្ដាច់កុងត្រាពួកគេដោយបានចោទ SM ថាមិនផ្ដល់ភាពយុត្តិធម៌មកឲ្យពួកគេសោះ។
រឿងក្ដីនេះបានឡើងដល់តុលាការបន្ទាប់មកភាគីទាំងពីរបានឈានដល់ការព្រមព្រៀងគ្នាវិញ ដោយបានយល់ព្រមថា CBX នឹងបន្តសកម្មភាពជាមួយក្រុម EXO ក្រោមស្លាបផលិតកម្ម SM ហើយសកម្មភាពទោលគឺស្ថិតក្រោមការគ្រប់គ្រងរបស់ផលិតកម្មថ្មីរបស់ Baekhyun គឺ INB100 ហើយ SM ត្រូវទទួលបាន១០ភាគរយពីសកម្មភាពទោលរបស់ពួកគេលើកុងត្រាដែលបានព្រមព្រៀងនេះ។
ស្រាប់តែខែមករាឆ្នាំ២០២៤នេះ CBX បានដាក់ពាក្យប្ដឹង SM ទាក់ទងនឹងរឿងកុងត្រាប្រាក់ចំណែក១០ភាគរយនោះ ដោយគិតថាវាមិនយុត្តិធម៌ទាល់តែសោះ និងបានចោទទៅ SM វិញបានពុំបានបង់ប្រាក់ចំនួន ៥.៥ភាគរយ ដែលពួកគេត្រូវទទួលបានពីការលក់អាល់ប៊ុមនិងការ Stream ដែលនោះបានធ្វើឲ្យ SM សម្រេចចិត្តដាក់ពាក្យប្ដឹងប្ដល់សមាជិកទាំងបីតែម្ដង៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]