កម្សាន្ត៖ ថ្មីៗនេះ Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK ទើបតែបានបង្កើតគណនី Tiktok ជាផ្លូវការដែលមានឈ្មោះថា @lalalalisa_m ដូចឈ្មោះ Instagram របស់នាងអ៊ីចឹង។

Lisa
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មកទល់ពេលនេះ Lisa បានទទួលអ្នកតាមដានជាង ៨.៤លាននាក់ហើយ បញ្ជាក់ថាប្រជាប្រិយភាពរបស់នាងនៅតែមានសន្ទុះទោះបីចាកចេញពីផលិតកម្ម YG ហើយ BLACKPINK មិនទាន់ចេញបទចម្រៀងថ្មីក៏ដោយ។

Lisa

យ៉ាងណាមិញ Lisa បានបង្ហោះវីដេអូនាងកាច់រាងនៅក្នុង Tiktok ដែលជា វីដេអូទី២របស់នាងនៅលើបណ្ដាញសង្គមមួយនេះ ព្រមជាមួយនឹងភ្លេងថ្មីដែលអ្នកគាំទ្រមិនធ្លាប់បានឮដែលគេសង្ស័យថា ភ្លេងនេះជាផ្នែកមួយនៃបទថ្មីរបស់នាង ហើយចុងបញ្ចប់នោះ គេអាចឮ Lisa ច្រៀងថា "Baby, I'm a rockstar." ខណៈពេលនាងបង្ហើបថានឹងមានបទថ្មីចេញឆាប់ៗនេះហើយ៕  

Lisa
Lisa
Lisa
រូបភាពថ្មីរបស់ Lisa
@lalalalisa_m

🤘

♬ TEASER - LISA

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]