កូរ៉េខាងត្បូង៖ ប្រិយមិត្តបានជ្រាបហើយថា Cha Eun Woo មិនត្រឹមតែជាតារាចម្រៀងនៅក្រុម ASTRO ដ៏មានទេពកោសល្យទេ តែរូបគេក៏ជាតារាសម្ដែងម្នាក់ផងដែរ។ ក្រៅពីសមត្ថភាពអាចច្រៀងផងរាំផងសម្ដែងផងនេះហើយ Eun Woo ក៏មានរូបរាងនិងសម្រស់ស្រស់សង្ហាខ្លាំង រហូតទាក់ចិត្តអ្នកគាំទ្រឲ្យចាប់អារម្មណ៍លើរូបលោក។

ជាក់ស្ដែង កាលពីថ្ងៃទី១៣ ខែមិថុនា កន្លងទៅ Eun Woo បានចូលរួមកម្មវិធីរបស់ "Chaumet Gala Dinner" នៅឯប្រទេសអ៊ីតាលី ដោយបានពាក់អាវធំពណ៌ខ្មៅផ្លូវការ។

យ៉ាងណាមិញ រូបភាពរបស់ Eun Woo ជាច្រើនសន្លឹកបានចែករំលែកពេញបណ្ដាញសង្គម ដែលសុទ្ធសឹងជារូបភាពថតដោយកាំមេរ៉ាគ្មានឆ្លងកាត់ការកែរូបភាពអ្វីទាំងអស់ ព្រោះជារូបភាពថតដោយអ្នកគាំទ្រផ្ទាល់ៗ ហើយពួកគេពិតជាចំហមាត់ ពេលឃើញថា Eun Woo ស្រស់សង្ហាខ្លាំងពិតៗ មើលទៅដូចជារាជបុត្រអ៊ីចឹង មិនថាថតកាំមេរ៉ាអ្វីក៏ដោយ៕






베니스 쇼메 차은우
— story (@cew_story) June 12, 2024
국위선양 ㄹㅈㄷ pic.twitter.com/iBV4JyhOLo
차은우 얼굴도 얼굴인데 얼굴도 얼굴임 pic.twitter.com/y5FXSonac9
— story (@cew_story) June 12, 2024
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]