កម្សាន្ត៖ កាលពីថ្មីៗនេះ តារាចម្រៀងច្បងប្រចាំក្រុម BTS គឺ Jin ដែលលោកបានបញ្ចប់ការបំពេញភារកិច្ចយោធាហើយ ត្រឡប់មកជួបហ្វេនសារជាថ្មី។ ដោយក្ដីនឹករលឹក Jin បានសំណូមពរក្រុមហ៊ុនឲ្យបង្កើតកម្មវិធីជំនួបរវាងខ្លួនជាមួយអ្នកគាំទ្រ ថែមទាំងស្នើសុំអោបអ្នកគាំទ្ររាប់ពាន់នាក់ទៀតផង។

Jin 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលកាន់តែពិសេស អ្នកគាំទ្របានបង្ហោះសារ ព្រមទាំងរូបភាពបង្ហាញក្ដីរំភើប ដោយក្រោយពីចប់កម្មវិធី Jin បានឲ្យបាច់ផ្កា ដល់អ្នកគាំទ្រដែលបានចូលរួមកម្មវិធីនោះ ដែលវាមិនមែនជាបាច់ផ្កាធម្មតានោះទេ វាជាបាច់ផ្កាពណ៌ស្វាយ ដែលបង្កប់ន័យយ៉ាងជ្រាលជ្រៅរវាង BTS និង Army ។

Jin 

មិនតែប៉ុណ្ណោះ អ្នកគាំទ្រទាំងនោះ បាននិយាយថា ពេលដែលគេអោប Jin នោះ ក្លិនរបស់គេ គឺក្រអូបខ្លាំងណាស់ ស្បែករលោងស្រិល ហើយចំណែកឯ ស្មាវិញ គឺវែងខ្លាំងណាស់ ខ្លួនអោបមិនជុំនោះទេ។ ហើយរូបរាងរបស់តារាប្រុសរូបនេះ តូចស្ដើងជាងអ្វីដែលពួកគេគិតផងដែរ៕

ប្រភព៖ Troll BTS

Jin 
Jin 
Jin 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]