កម្សាន្ត៖ ជាការពិតណាស់ តារាចម្រៀងច្បងប្រចាំក្រុម BTS គឺ Jin បានបង្កើតកម្មវិធីជំនួបរវាងខ្លួនជាមួយអ្នកគាំទ្រ ថែមទាំងបានអោបអ្នកគាំទ្ររាប់ពាន់នាក់ទៀតផង។ ពិសេស លោកបង្ហាញនូវក្ដីនឹករលឹក ឈរឲ្យអ្នកគាំទ្រអោបទាំងស្នាមញញឹមទៀតផង។

មិនតែប៉ុណ្ណោះ អ្នកគាំទ្រទាំងនោះ បាននិយាយថា ពេលដែលគេអោប Jin នោះ ក្លិនរបស់គេ គឺក្រអូបខ្លាំងណាស់ ស្បែករលោងស្រិល ហើយចំណែកឯ ស្មាវិញ គឺវែងខ្លាំងណាស់ ខ្លួនអោបមិនជុំនោះទេ។ ហើយរូបរាងរបស់តារាប្រុសរូបនេះ តូចស្ដើងជាងអ្វីដែលពួកគេគិតផងដែរ។
អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ទៀតនោះ មានអ្នកគាំទ្រក្បាលខូច ២ ៣ នាក់ ឆ្លៀតអោបហើយថើប Jin ទៀត អាងតែមានឪកាសល្អ មិនចាំយូរនោះទេ។

លើសពីនោះ អ្នកគាំទ្របាននាំគ្នានិយាយពេញបណ្ដាញសង្គមថា បើសង្សារខ្លួនមិនបង្ហាញក្ដីស្រឡាញ់មកកាន់ខ្លួនបានប្រហែល Jin ទេ ពួកគេសុខចិត្តនៅស៊ីងហ្គល មិនយកសង្សារនោះទេ ព្រោះតារាប្រុសរូបនេះ ស្រឡាញ់ហ្វេនណាស់ ថែមទាំងជូនបាច់ផ្កាមកកាន់ហ្វេនដែលបានចូលរួមកម្មវិធីនោះទៀតផង៕
ប្រភព៖ Troll BTS


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]