អ៊ីតាលី៖ Jennie ដែលជាសមាជិកម្នាក់របស់ក្រុមចម្រៀងនារី BLACKPINK នៅតែទទួលបានការចាប់អារម្មណ៍ និងការគាំទ្រខ្លាំង បើទោះបីពេលនេះក្រុម BLACKPINK មិនមានសកម្មភាពរួមគ្នាចាប់តាំងពីឆ្នាំ២០២៤នេះក៏ដោយ។

Jennie
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ នាងក៏បានដើរម៉ូតក្នុងកម្មវិធីប្រារព្ធខួប១៥ឆ្នាំរបស់ម៉ាកយីហោ JACQUEMUS ដ៏ល្បីល្បាញដែលធ្វើឡើងនៅទីក្រុង Capri ប្រទេសអ៊ីតាលីផងដែរ។

Jennie

យ៉ាងណាមិញ ទន្ទឹមនឹងរូបភាពដើរម៉ូតរបស់នាងទទួលបានការចាប់អារម្មណ៍នោះ រូបថតពេលនាងចូលរួមកម្មវិធីជប់លៀងក្រោមចប់កម្មវិធីដើរម៉ូត រឹតតែធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ ព្រោះម្ដងនេះនាងស្លៀករ៉ូបពណ៌ក្រហមយ៉ាងចែងចាំងឈ្មោះថា La robe maille roupao ជាប្រភេទរ៉ូបដៃតូចបង្ហាញគល់ទ្រូង និងសម្រុងយ៉ាងខ្លីត្រឹមពាក់កណ្ដាលភ្លៅ។

ក្នុងនោះដែរគេឃើញថា Jennie ពិតជាសប្បាយរីករាយខ្លាំងណាស់ដោយនាងបានបញ្ចេញក្បាច់រាំគ្រវីចង្កេះ ដោយមិនខ្វល់ថាមានអ្នកថតនោះឡើយ៕  

Jennie
Jennie
Jennie
រូបភាពថ្មីរបស់ Jennie
រូបភាពថ្មីរបស់ Jennie
@fanaccount_lethi jennie having fun at the jacquemus after party #jennie #blackpink ♬ nhạc nền - fan account
វីដេអូ

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]