កម្សាន្ត៖ ក្រៅពីការងារនៅក្នុងសិល្បៈហើយនោះ សម្រាប់តារាសម្ដែងស្រី និងជាពិធីការិនី អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង រាល់សកម្មភាពផ្សេងៗ មិនថាជាការចេញកម្សាន្ត ឬជាស្ទាយ៍តុបតែងខ្លួននោះទេ។

ថ្មីៗនេះវិញ តារាស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រយកចិត្តទុកដាក់ ក្រោយពីបានបើកបង្ហាញរូបភាពមួយចំនួន នៅក្នុងការកម្សាន្ត ដែលបានលេងស្ទាយ៍ថ្មីទាន់សម័យ បង្ហាញសម្រស់ស្អាត នៅឯមាត់សមុទ្រ ពោរពេញដោយភាពទាក់ទាញ។

ជាមួយគ្នានេះដែរ តារាស្រី អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន ក៏ទទួលបានការសរសើរពីអ្នកគាំទ្រជាច្រើន ជាមួយនឹងស្ទាយ៍ដ៏ស្រស់ស្អាត ខណៈដែលកាលពីកន្លងមក តារាស្រីរូបនេះ បង្ហាញស្ទាយ៍តុបតែងខ្លួនបែបស្រគត់ស្រគុំ គួរឲ្យស្រលាញ់ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖












បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]