កូរ៉េខាងត្បូង៖ ត្បិតថាមានអាយុ៤២ឆ្នាំហើយក៏ដោយក៏ Song Hye Kyo ឬអ្នកគាំទ្រនៅកម្ពុជាស្គាល់ក្នុងនាមជា "ហាន់ ជីអ៊ុន" នៅតែស្រស់ស្អាតសាច់ចាំ និងមើលទៅក្មេងជាងវ័យខ្លាំង ហើយថ្មីៗនេះ អ្នកគាំទ្រលាន់មាត់សរសើរនាង ពេលនាងឈរជិតតារាសម្ដែងប្រុស Cha Eunwoo។
រូបភាពដែលអ្នកទាំងពីរបានឈរជិតគ្នាដើម្បីថតរូប ទទួលបានការចាប់អារម្មណ៍ខ្លាំងណាស់ បន្ទាប់ពីពួកគេទាំងពីរបានចូលរួមកម្មវិធីមួយរបស់ម៉ាក Chaumet ។
ក្នុងនោះ Song Hye Kyo បានស្លៀករ៉ូបពណ៌ក្រហមសម្រុងលុបជើង មូរសក់បែបទឹករលកទម្លាក់ពេញលើស្មា ដោយពាក់គ្រឿងអលង្ការយ៉ាងចែងចាំង ខណៈ Cha Eunwoo វិញស្លៀកឈុតអាវធំពណ៌ខ្មៅ យ៉ាងស្រស់សង្ហា ដែលពេលឈរក្បែរគ្នាអ៊ីចឹងទៅ អ្នកគាំទ្រថាអ្នកទាំងពីរមើលទៅដូចអាយុស្មើគ្នា ដូចជាគូស្នេហ៍មួយដ៏ស្រស់ស្អាតនិងស្រស់សង្ហា ហើយបានទាមទារឲ្យពួកគេចូលរួមសម្ដែងក្នុងរឿងភាគជាមួយគ្នាទៀតផង៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]