ភ្នំពេញ៖ កាលពីថ្មីៗកន្លងទៅនេះ តារាកំប្លែង លោក ម៉ាដូណា បានបង្ហោះសារនៅក្នុងបណ្ដាញសង្គម ដើម្បីអំពាវនាវទៅកាន់មហាជន ឲ្យងាកមកមើលសត្វព្រៃនៅភ្នំតាម៉ៅ ដែលពួកគេក៏ត្រូវការអាហារនិង​ ជំនួយពីមនុស្ស ដោយការទៅលេងកម្សាន្ត ដើម្បីផ្គត់ផ្គង់សត្វទាំងនោះ។

លោក ម៉ាដូណា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈសួនកម្សាន្តទស្សនាសត្វព្រៃនៅភ្នំតាម៉ៅ កំពុងតែស្ងប់ស្ងាត់ បាត់បង់ភ្ញៀវទេសចរណ៍ មិនសូវមានអ្នកទៅលេងកម្សាន្ត ដែលវាធ្វើឲ្យសត្វព្រៃនៅទីនោះ ក៏បាត់បង់អាហារ និង ប្រឈមមុខនឹងការបិតទ្វារផងដែរ។ ជាមួយគ្នានេះ លោក ម៉ាដូណា បានបង្ហោះសារយ៉ាងដូច្នេះថា៖ 

លោក ម៉ាដូណា

ពួកវាមិនចង់ស្លាប់ទេ គ្នាចង់រស់ដូចមនុស្សដែល! សូមពុកម៉ែបងប្អូនកុំបោះបង់ខ្ញុំចោលអី!

បងប្អូនទាំងអស់គ្នាកំពុងតែភ្លេច សួនសត្វភ្នំតាម៉ៅហើយ

ដែលមានជីវិតរស់ជាង3ពាន់ក្បាល

ក្នុង១ឆ្នាំៗកើតកូនចៅរាប់រយក្បាលច្រើនណាស់ ចំណីក្នុងការចំណាយ ជាពិសេស តោ ខ្លា ក្រពើ ដំរី ចំណាយក្នុង១ថ្ងៃៗច្រើនជាងគេ នឹងមានបុគ្គលិកមើលថែជាង១០០អ្នកដែលពួកគាត់ធ្វើការងារទីនោះ

ដោយក្តីគោរពពីខ្ញុំម៉ាដូណា ជួយចែករំលែកយកបុណ្យផងណា៕

ការបង្ហោះរបស់ លោក ម៉ាដូណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]