(ភ្នំពេញ) ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២ ក្រុមហ៊ុន ភីហ្សាប៉ាប៉ាចន (Papa Johns Pizza) បានសហការជាមួយ សាលារៀន ខេមវីសឌឹម (Cam-Wisdom School) រៀបចំកម្មវិធីរំលឹកគុណលោកឳពុកជាទីស្រលាញ់ក្នុង ថ្ងៃទិវាគុណបិតា។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីដ៏សែនមានន័យនេះ ត្រូវបានរៀបចំឡើងនៅក្នុងហាងភីហ្សាប៉ាប៉ាចន (Papa Johns Pizza) សាខាបឹងកេងកង ដោយមានការចូលរួមពីសំណាក់មាតាបិតា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងកុមារាកុមារីជាទីស្រលាញ់ជាច្រើននាក់ ដែលញ៉ាំងបរិយាកាសឱ្យកាន់តែអធិកអធមនិងមាន ភាពសប្បាយរីករាយថែមទៀត។

រូបភាព

អ្វីដែលកាន់តែរំភើបទៀតនោះ នៅក្នុងកម្មវិធីដ៏ពិសេសមួយនេះ សិស្សានុសិស្សក៏បានចម្អិននូវ ភីហ្សាជាទម្រង់រូបបេះដូងជូនចំពោះលោកឳពុកជាទីស្រលាញ់ដើម្បីជាការដឹងគុណ។ ក្រោយពីពួក គាត់ចម្អិនភីហ្សាឆ្អិនរួចរាល់ ក៏បានធ្វើការប្រគល់ជូនលោកឳពុកពួកគាត់ជាមួយនឹងកម្រងផ្កាដ៏ស្រស់ ស្អាតផងដែរ។

រូបភាព

អាណាព្យាបាលមួយរូបក្នុងចំណោមអាណាព្យាបាលទាំងអស់ដែលមានវត្តមាននៅក្នុងកម្មវិធីបាន មានប្រសាសន៍ថា “ពេលដែលខ្ញុំបានឃើញសកម្មភាពដ៏គួរស្រលាញ់របស់កូនៗ គឺពិតជាធ្វើឱ្យខ្ញុំ មានចិត្តរំជើបរំជួល និងរំភើបរីករាយខ្លាំងមែនទែនរកអ្វីប្រៀបផ្ទឹមពុំបានចំពោះការខិតខំប្រឹងប្រែង ចម្អិនភីហ្សាដើម្បីខ្ញុំក្នុងថ្ងៃដ៏ពិសេសនេះ។ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុន ភីហ្សាប៉ាប៉ាចន (Papa Johns Pizza)  និង សាលារៀន ខេមវីសឌឹម (Cam-Wisdom School) ​ ដែលបានរៀបចំកម្មវិធីនេះឡើង”

រូបភាព

ជាចុងក្រោយ ក្រុមហ៊ុន ភីហ្សាប៉ាប៉ាចន (Papa Johns Pizza) ក៏សូមថ្លែងអំណរគុណអស់ពី បេះដូងសម្រាប់វត្តមានរបស់ភ្ញៀវកិត្តិយស មាតាបិតា សិស្សានុសិស្ស និងកុមារាកុមារី ព្រមទាំង ក្រុមការងារ លោកគ្រូអ្នកគ្រូ ពីសាលារៀន ខេមវីសឌឹម (Cam-Wisdom School)  ទាំងអស់ ដែលធ្វើឱ្យកម្មវិធីនេះប្រព្រឹត្តិទៅបាន ដោយរលូន។ ក្រុមហ៊ុន ភីហ្សាប៉ាប៉ាចន (Papa Johns Pizza) សង្ឃឹមថានឹងរៀបចំកម្មវិធីឱ្យកាន់តែ ពិសេសៗសម្រាប់ឱកាសក្រោយជាបន្តបន្ទាប់ទៀត។ សូមចូលរួមចែករំលែកក្តីស្រលាញ់ជាមួយ Papa Johns Pizza.

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]