កូរ៉េខាងត្បូង៖ លេចឮពាក្យចចាមអារ៉ាមថា Rosé ដែលជាសមាជិកម្នាក់ក្នុងក្រុមចម្រៀងនារី BLACKPINK នឹងចុះកុងត្រាជាមួយ The Black Label ដែលជាផលិតកម្មមួយស្ថិតក្រោមមែកធាងរបស់ YG។

 Rosé 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការចុះកុងត្រានេះគឺ The Black Label នឹងគ្រប់គ្រងលើសកម្មភាពទោលរបស់នាង ខណៈដែលសកម្មភាពក្រុមជាមួយ BLACKPINK គឺនៅតែស្ថិតក្រោម YG ដដែល ខណៈដែល The Black Label មានសិល្បករល្បីៗជាច្រើនដូចជា Jeon Somi, Taeyang, Zion. T និង Park Bo Gum ជាដើម។

 Rosé 

Teddy ដែលត្រូវបានគេស្គាល់ថាជាអ្នកគ្រប់គ្រងផលិតកម្មគឺជាផលិតករមួយ ដែលធ្លាប់ចូលរួមផលិតបទចម្រៀងរបស់ BLACKPINK ជាច្រើន។

 Rosé 

ឥឡូវនេះខាង The Black Label បានធ្វើការឆ្លើយតបនឹងពាក្យចចាមអារ៉ាមនេះហើយថា ផលិតកម្មពិតជាកំពុងពិភាក្សាជាមួយ Rosé លើកុងត្រាពិតមែន តែមិនទាន់មានការបញ្ជាក់ឬឈានដល់ការព្រមព្រៀងណាមួយនោះឡើយ៕

 Rosé 

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]