កម្ពុជា៖ ប្រិយមិត្តប្រាកដជាបានស្គាល់ហើយថាអ្នកនាង សុគន្ធ នីសា គឺជាតារាចម្រៀងរៀមច្បងមួយរូប ដែលនៅតែរក្សាសម្រស់ក្មេងជាងវ័យ និងទឹកដមសំឡេងដ៏ពីរោះក្រអៅក្រអួន គួរជាទីទាក់ចិត្តអ្នកស្ដាប់ឲ្យលន្លង់លន្លោច តាមបទចម្រៀងដែលអ្នកនាងបានច្រៀង។

អ្នកនាង សុគន្ធ នីសា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនាងក៏ជាតារាមួយរូបដែលកម្រស្លៀកពាក់បង្ហាញសាច់ណាស់ ដោយជាទូទៅស្ទាយ៍របស់អ្នកនាងគឺបែបស្រស់ស្អាត ថ្លៃថ្នូរ និងទន់ភ្លន់ ហើយរូបថតប៉ុន្មានសន្លឹកដែលអ្នកនាងបានបង្ហោះចុងក្រោយគេនេះ ក៏នៅតែធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់។

អ្នកនាង សុគន្ធ នីសា

ក្នុងនោះ គេឃើញថាអ្នកនាងបានស្លៀករ៉ូបពណ៌ផ្កាឈូកដិត របៀបជាស្បៃៗ សម្រុងវែងអូសដី និងកអក្សរ V ព្រមទាំងបួងសក់ឡើង បង្ហាញរង្វង់មុខដ៏ស្រស់ស្អាត ព្រមជាមួយនឹងការផាត់មុខបែបផ្កាឈូកៗស៊ីនឹងឈុតផងដែរ ដែលសំខាន់នោះទីតាំងថតគឺនៅមាត់សមុទ្រ ធ្វើឲ្យមើលទៅ សម្រស់របស់អ្នកនាងវ៉ាដាច់សមុទ្រទៅហើយ ព្រោះអ្នកនាងស្រស់ស្អាតដូចទេពធីតា៕

អ្នកនាង សុគន្ធ នីសា
អ្នកនាង សុគន្ធ នីសា
អ្នកនាង សុគន្ធ នីសា
រូបភាពថ្មីរបស់ អ្នកនាង សុគន្ធ នីសា
រូបភាពថ្មីរបស់ អ្នកនាង សុគន្ធ នីសា
រូបភាពថ្មីរបស់ អ្នកនាង សុគន្ធ នីសា
រូបភាពថ្មីរបស់ អ្នកនាង សុគន្ធ នីសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]