កម្ពុជា៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ព្រះនាងតូច នរោត្តម ជេនណា មិនត្រឹមតែមានទេពកោសល្យខាងផ្នែកច្រៀង រាំ និងសម្ដែងទេ តែព្រះនាងក៏មានសម្រស់ដ៏ស្រស់ស្អាតបែបទន់ភ្លន់ និងថ្លៃថ្នូរ ផងដែរ។

ព្រះនាងតូច នរោត្តម ជេនណា 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ព្រះនាងតូច នរោត្តម ជេនណា 

ជានិច្ចកាល ព្រះនាងតូចតែងតែទទួលបានការកោតសរសើរពីសំណាក់បងប្អូនប្រជាពលរដ្ឋ មិនថាទៅទីណាក៏ដោយ ដោយសារអត្តចរិតសុភាពរាបសារ និងស្លូតបូតរបស់ព្រះនាង ហើយកាលពីម្សិលមិញថ្ងៃទី១៧ខែមិថុនា ព្រះនាងបានយាងមកទស្សនាពិព័រណ៍ព្រះបរមឆាយល័ក្ខណ៍របស់ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយក្នុងនោះព្រះនាងបានសរសេរនៅលើទំព័រ Facebook Page ផ្ទាល់ខ្លួនថា៖

ល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ ខ្ញុំបានមកសួនព្រះរាជឱង្ការ មុខព្រះបរមរាជវាំង ដេីម្បីទស្សនាពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេចយាយទួត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

កម្រងពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍ បានរៀបរាប់អំពីព្រះរាជជីវប្រវត្តិ និងព្រះរាជសកម្មភាពនៃសម្ដេចយាយទួត ជាកម្រងរឿងរ៉ាវប្រវត្តិសាស្រ្តដែលកូនខ្មែរគួរស្វែងយល់ រៀនសូត្រអំពីព្រះមហាវីរៈភាពដ៏អង់អាចក្លាហាននិងភក្តីភាពស្មោះត្រង់រកទីបំផុតគ្មាន របស់សម្តេចយាយទួត តាមដង្ហែសម្តេចតាទួត ព្រះបរមរតនៈកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ខ្ញុំ សូមគោរពអស់ពីដួងចិត្តចំពោះ សហភាពសហព័ន្ធយុវជនកម្ពុជា Union of Youth Federations of Cambodia ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ដែលបានរៀបចំពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍សម្តេចយាយទួត បានយ៉ាងល្អវិចិត្រគួរមានមោទកភាពក្រៃលែង។

ពុកម៉ែបងប្អូនទាំងអស់ សូមអញ្ជើញមកទស្សនាពិពរណ៍ និងថតរូបអនុស្សាវរីយ៍ទាំងអស់គ្នា ដោយការតាំងពិពរណ៍នេះ នឹងប្រព្រឹត្តទៅរយៈពេល១៥ ថ្ងៃ ឯណោះ គឺចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ។

រូបភាពថ្មីរបស់ ព្រះនាងតូច នរោត្តម ជេនណា 
រូបភាពថ្មីរបស់ ព្រះនាងតូច នរោត្តម ជេនណា 
រូបភាពថ្មីរបស់ ព្រះនាងតូច នរោត្តម ជេនណា 
រូបភាពថ្មីរបស់ ព្រះនាងតូច នរោត្តម ជេនណា 
រូបភាពថ្មីរបស់ ព្រះនាងតូច នរោត្តម ជេនណា 
រូបភាពថ្មីរបស់ ព្រះនាងតូច នរោត្តម ជេនណា 
រូបភាពថ្មីរបស់ ព្រះនាងតូច នរោត្តម ជេនណា 
រូបភាពថ្មីរបស់ ព្រះនាងតូច នរោត្តម ជេនណា 
រូបភាពថ្មីរបស់ ព្រះនាងតូច នរោត្តម ជេនណា 
រូបភាពថ្មីរបស់ ព្រះនាងតូច នរោត្តម ជេនណា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]