អ៊ីតាលី៖ ប្រិយមិត្តដែលចូលចិត្តតាមដានជីវិតរបស់តារាស្រី Jennie Kim ដែលជាសមាជិកម្នាក់ក្នុងក្រុមចម្រៀងនារី BLACKPINK ប្រាកដជាបានដឹងហើយថា ថ្មីៗនេះ នាងបានទៅលេងទីក្រុង Capri ប្រទេសអ៊ីតាលី។
ក្នុងនោះ Jennie ក៏បានចូលរួមកម្មវិធីបង្ហាញម៉ូតរបស់ម៉ាកយីហោ JACQUEMUS ក្នុងការរប្រារព្ធខួប១៥ឆ្នាំក្នុងនាមជាអ្នកបង្ហាញម៉ូតទៀតផង ដែលធ្វើឲ្យនេះជាលើកដំបូងហើយដែលនាង ដើរបង្ហាញម៉ូត។
យ៉ាងណាមិញ ក្រៅពីនោះ Jennie ក៏បានបង្ហោះរូបភាព Instagram ទាក់ទងនឹងដំណើរកម្សាន្តរបស់នាងនៅអ៊ីតាលីផងដែរ ដោយបានឈរកាច់រាងថតនៅមាត់សមុទ្រ ជាមួយនឹងរ៉ូបពណ៌ខ្មៅវាលខ្នងដៃតូច សម្រុងដល់ត្រឹមកជើង ជាប្រភេទរ៉ូបសាច់ត្រជាក់ ព្រមទាំងលើកសក់បួងឡើងនិងពាក់វ៉ែនតាខ្មៅផងដែរ។
តាមរយៈរូបថតប៉ុន្មានសន្លឹកនេះ គេឃើញថា Jennie បានថតនៅក្នុងទូកយ៉តជាមួយនឹងស្រាមួយកែវទៀតផង ធ្វើឲ្យមើលទៅ នាងដូចជាកូនស្រីមកពីត្រកូលអភិជនដ៏ស្ដុកស្ដម្ភ និងមានជីវិតហៃសូខ្លាំង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]