កម្សាន្ត៖ តារាចម្រៀងស្រី Jennifer Lopez ស្រាប់តែបានធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើល ក្រោយពីបានហៅស្វាមីរបស់ខ្លួនថាជា «វីរបុរស» នៅពេលអបអរសាទរ Ben Affleck នៅថ្ងៃបុណ្យឪពុក។
នៅលើ Instagram Story កាលពីថ្ងៃទី ១៦ ខែមិថុនាកន្លងទៅ តារាចម្រៀងស្រី Jennifer Lopez បានបង្ហោះរូបថតរបស់ស្វាមី លោក Ben Affleck ជាមួយនឹងចំណងជើងថា «វីរបុរសរបស់យើង» ព្រមទាំងបានភ្ជាប់រូបសញ្ញាបេះដូង ទៀតផង។
Jennifer Lopez តែងតែសរសើរស្វាមីរបស់ខ្លួន ថាជាឪពុកដ៏អស្ចារ្យដែលមើលថែកូនៗរបស់ខ្លួនទាំងអស់ ខណៈដែលបច្ចុប្បន្ននេះ ចំពេលមានពាក្យចចាមអារ៉ាមអំពីបញ្ហាអាពាហ៍ពិពាហ៍ តែទោះជាយ៉ាងណា នាងនៅតែផ្តល់ពាក្យផ្អែមល្ហែមថ្លែងអំណរគុណដល់ស្វាមីរបស់នាង ផងដែរ។
គួរបញ្ជាក់ផងដែរថា លោក Ben Affleck មានកូនបីនាក់ជាមួយអតីតភរិយា Jennifer Garner ហើយរូបលោកក៏ជាឪពុកចុងរបស់កូនភ្លោះវ័យ១៦ ឆ្នាំរបស់ Jennifer Lopez ជាមួយអតីតស្វាមី Marc Anthony ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]