កម្សាន្ត៖ តារាសម្តែងស្រី Angelina Jolie បានបង្ហាញស្នាមសាក់ថ្មី នៅចំកណ្តាលដើមទ្រូងរបស់នាង ពេលស្លៀកវាល ក្នុងការចូលរួមកម្មវិធី Tony Awards កាលពីថ្ងៃទី ១៦ ខែមិថុនាកន្លងទៅនេះ។
ក្នុងនោះដែរ តារាស្រីវ័យ ៤៩ ឆ្នាំរូបនេះ បានស្លៀករ៉ូបពណ៌ខៀវ ដែលរំលេចស្នាមសាក់ថ្មីលើដើមទ្រូងរបស់នាង ខណៈដែលស្នាមសាក់នេះ គឺស្ថិតនៅក្នុងទីតាំងដ៏ទាក់ទាញ និងជារូបសត្វស្លាបដែលកំពុងហោះហើរ គួរឲ្យស្រលាញ់ ទៀតផង។
យ៉ាងណាមិញ តារាសម្ដែងស្រី Angelina Jolie មិនទាន់បានបង្ហាញពីអត្ថន័យនៃស្នាមសាក់ថ្មីរបស់នាងនៅឡើយទេ។ ជាមួយគ្នានេះដែរ អ្នកគាំទ្រមួយចំនួននៅលើ X (Twitter) បានចង្អុលបង្ហាញថា សត្វស្លាបនេះ គឺជានិមិត្តសញ្ញានៃសេរីភាព ភាពស្មោះត្រង់ សេចក្តីស្រឡាញ់ និងក្តីសង្ឃឹម ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]