កូរ៉េខាងត្បូង៖ ថ្វីត្បិតកាលពីដើមឆ្នាំ២០២៤កន្លងទៅ តារាសម្ដែងស្រី Han So Hee ជាប់រឿងអាស្រូវជាជនទី៣ ជាមួយនឹងអតីតមិត្តប្រុស Ryu Jun Yeol និង Lee Hyeri មែន តែប្រជាប្រិយភាពនាងនៅតែមានសន្ទុះ ហើយការងារផ្សេងៗក៏ចូលមកជាហូរហែ។
ថ្មីៗនេះ Han So Hee បានក្លាយជាប្រធានបទនៃការវែកញែកម្ដងទៀត ក្រោយរូបនាងបានបង្ហាញខ្លួនក្នុងកម្មវិធី Dior រៀបចំឡើងនៅទីក្រុងសេអ៊ូល ដែលក្នុងរូបថតនោះនាងបានថតជាមួយតារាសម្ដែងជប៉ុន Yuko Araki ។
ក្នុងរូបភាពនោះ គឺថតដោយមិនបានឆ្លងកាត់ការកែរូបអ្វីទេ ហើយ Han So Hee បានអង្គុយញញិមជិតតារាសម្ដែងស្រីជប៉ុនរូបនេះ មើលទៅនៅតែស្រស់ស្អាតដូចរាល់ដង តែអ្វីដែលគេកត់សម្គាល់នោះគឺ ស្បែកមុខនិងដងខ្លួនរបស់ Han So Hee សចាំងពេក រហូតក្លាយជាស្លេកបើប្រៀបធៀបនឹងស្បែករបស់ Yuko ធ្វើឲ្យមើលទៅដូចជារូបភាពកែអ៊ីចឹងធ្វើឲ្យអ្នកគាំទ្រចំហមាត់ មិននឹកស្មានថា ស្បែករបស់ Han So Hee សដល់ថ្នាក់នេះនៅខាងក្រៅសោះ៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]