[ភ្នំពេញ ថ្ងៃទី 6 ខែមិថុនា ឆ្នាំ 2024] កាលពីពេលថ្មីៗនេះ MoneyGram បានបង្កើតភាពជាដៃគូ ដើម្បីផ្តល់ជូនអតិថិជននូវអត្ថប្រយោជន៍ពិសេសក្នុងការផ្ទេរប្រាក់។ កិច្ចសហការនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវបទពិសោធន៍អតិថិជនទាំងមូល ដោយធានាបាននូវពេលវេលានៃការធ្វើប្រតិបត្តិការលឿនជាងមុន កាត់បន្ថយថ្លៃចំណាយ និងការផ្តល់ជូនជាអាទិភាពសម្រាប់អតិថិជនដោយភាពស្មោះត្រង់។ តាមរយៈការប្រើប្រាស់ចំណុចប្រសព្វខ្លាំងរបស់ក្រុមហ៊ុនទាំងពីរ គំនិតផ្តួចផ្តើមនេះនឹងផ្តល់នូវការបង្កើនតម្លៃ និងភាពងាយស្រួលសម្រាប់អតិថិជនដែលត្រូវការសេវាផ្ទេរប្រាក់អន្តរជាតិ ដែលអាចជឿទុកចិត្តបាន ដោយបង្ហាញពីការប្តេជ្ញាចិត្តចំពោះសេវាកម្មដ៏លេចធ្លោ និងការពេញចិត្តរបស់អតិថិជន។
MoneyGram គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ឈានមុខគេលើពិភពលោក ដែលសម្រួលដល់ការផ្ទេរប្រាក់ជាសកលដោយរលូន។ ថ្មីៗនេះ MoneyGram បានចាប់ផ្តើមភាពជាដៃគូជាមួយធនាគារ ព្រីនស៍ និងផ្តល់ជូនប្រូម៉ូសិនដល់អតិថិជន។ ការផ្ដល់ប្រូម៉ូសិននេះត្រូវបានប្រព្រឹត្តឡើងដើម្បីបំពេញតាមតម្រូវការនានាដូចជា ការផ្ទេរប្រាក់សម្រាប់ថ្លៃសិក្សានៅបរទេស ការជូនជាកាដូ ឬការចំណាយផ្សេងៗទូទៅ។ សេវាកម្មនេះពិតជាផ្តល់ជូនអតិថិជនយើងនូវភាពស្ងប់ចិត្ត និងសុវត្ថិភាព ហើយអាចប្រតិបត្តិការបានយ៉ាងងាយស្រួលនៅគ្រប់សាខាធនាគារ ព្រីនស៍។
“ខ្ញុំមានក្តីរំភើបជាខ្លាំងក្នុងការពង្រីកបណ្តាញរបស់យើង និងកំណើនចេញក្រៅប្រទេសជាមួយនឹងធនាគារ ព្រីនស៍។ ឥឡូវនេះ ជនបរទេស និងបុគ្គលិកធ្វើការដែលរស់នៅក្នុងប្រទេសកម្ពុជាអាចរីករាយនឹងការផ្តល់ជូនពិសេសនេះ។ យើងរីករាយក្នុងការធ្វើឲ្យក្រុមគ្រួសារអ្នកកាន់តែជិតស្និទ្ធតាមរយៈការផ្ទេរប្រាក់ទៅគ្រប់ទីកន្លែងដែលជាទីទុកចិត្ត និងរហ័ស” — នេះបើយោងតាមសម្តីលោក Vijay Raj Poduval ប្រធានប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌូចិន។
ធនាគារ ព្រីនស៍ ភីអិលស៊ី ជាគ្រឹះស្ថានធនាគារពាណិជ្ជឈានមុខគេដែលមានបណ្តាញធំទូលាយនៃសាខាចំនួន 36 និងទីតាំងទូ ATM ចំនួន 85 ទីតាំងដែលកំពុងប្រតិបត្តិការទូទាំងប្រទេស។ លោក ហ៊ន់ សុរចនា នាយកប្រតិបត្តិ និងជានាយកគ្រប់គ្រងធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា “ខ្ញុំមានមោទកភាពដែលបានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្ររបស់ធនាគារ ព្រីនស៍ ជាមួយ MoneyGram ដែលជាក្រុមហ៊ុនផ្ដល់សេវាផ្ទេរប្រាក់អន្តរជាតិដ៏ល្បីមួយ ដើម្បីផ្តល់ជូនអតិថិជនយើងនូវកម្រៃជើងសារពិសេសត្រឹមតែ 3 ដុល្លារក្នុងមួយប្រតិបត្តិការ។ ជាមួយនឹងទឹកប្រាក់ផ្ទេរអតិបរមាចំនួន 10,000ដុល្លារ ក្នុងមួយថ្ងៃដែលមានសុពលភាពចាប់ពីថ្ងៃទី 03 ខែមិថុនា ដល់ថ្ងៃទី 03 ខែធ្នូ ឆ្នាំ 2024។ សូមស្វាគមន៍អតិថិជនរបស់យើង សម្រាប់ការធ្វើប្រតិបត្តិការផ្ទេរប្រាក់នៅគ្រប់សាខារបស់ធនាគារ ព្រីនស៍ ដែលការផ្តល់ជូនពិសេសនេះគឺជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់របស់យើងក្នុងការផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារទំនើបៗ និងដំណោះស្រាយហិរញ្ញវត្ថុផ្សេងៗ។
ប្រសិនបើលោកអ្នកកំពុងស្វែងរកមធ្យោបាយផ្ទេរប្រាក់ទៅក្រៅប្រទេសដែលអាចទុកចិត្តបាន និងមានប្រសិទ្ធភាព ការផ្តល់ជូនដ៏រំភើបមួយនេះ គឺជាអ្វីដែលអ្នកមិនគួរខកខានឡើយ។ ប្រូម៉ូសិននេះត្រូវបានរៀបចំឡើងដើម្បីបំពេញតម្រូវការដ៏ទូលំទូលាយ មិនថាអ្នកកំពុងផ្តល់ជំនួយដល់សមាជិកគ្រួសារនៅឯក្រៅប្រទេស គ្រប់គ្រងការចំណាយផ្សេងៗនៅបរទេស ឬគ្រាន់តែត្រូវការសេវាកម្មដែលអាចទុកចិត្តបានដើម្បីផ្ញើប្រាក់ឆ្លងពីប្រទេសមួយទៅកាន់ប្រទេសមួយទៀត។ តាមរយៈការទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូននេះ អ្នកនឹងរីករាយជាមួយអត្ថប្រយោជន៍ជាច្រើនដែលនឹងធ្វើឱ្យប្រតិបត្តិការអន្តរជាតិរបស់អ្នកកាន់តែរលូន និងមានតម្លៃសមរម្យ។
យើងយល់ពីសារៈសំខាន់នៃវិធីសាស្រ្តដែលរហ័ស សុវត្ថិភាព និងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងការផ្ទេរប្រាក់ទៅក្រៅប្រទេសរបស់អ្នក។ នោះហើយជាមូលហេតុដែលយើងចង់ឱ្យអ្នកស្វែងយល់បន្ថែមអំពីឱកាសពិសេសនេះ ដោយចូលទៅកាន់សាខាធនាគារ ព្រីនស៍។ ក្រុមការងាររបស់យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ជូននូវព័ត៌មានទាំងអស់ដែលអ្នកត្រូវការ និងទទួលបានអត្ថប្រយោជន៍ពីសេវាកម្មរបស់យើងនៅថ្ងៃនេះ។ សូមកុំឲ្យឱកាសមួយនេះកន្លងផុតទៅ ដើម្បីធ្វើឱ្យការផ្ទេរប្រាក់ទៅក្រៅប្រទេសរបស់អ្នកកាន់តែងាយស្រួល និងមានប្រសិទ្ធភាពជាងមុន។ សូមចូលមកកាន់សាខាធនាគារ ព្រីនស៍ និងស្វែងយល់ពីរបៀប ដែលយើងអាចបំពេញតម្រូវការហិរញ្ញវត្ថុអន្តរជាតិរបស់អ្នកជាមួយនឹងការផ្តល់ជូនពិសេសនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]