បរទេស៖ បុរសម្នាក់ បានធ្វើឲ្យពិភពលោក រំជួលចិត្ត ដោយសារតែទង្វើរបស់លោក ចំពោះសត្វចិញ្ចឹម ដែលជាសុនក វ័យ១៩ឆ្នាំ ជារៀងរាល់ថ្ងៃ។ បុរសម្នាក់ដែលកំពុងតែទទួលបានការគោរព និងសរសើរទឹកចិត្ត ត្រូវបានគេស្គាល់ឈ្មោះថា John Enger គែជាម្ចាស់សុនក ដែលមានឈ្មោះថា Shep។
គេបានដឹងថា ជារៀងរាល់ថ្ងៃ John បាននាំយក Shep ទៅត្រាំទឹកជាមួយលោក ដោយអោបវានៅក្នុងទឹក ដើម្បីឲ្យវាបានដេកលក់ដោយស្កប់ស្កល់ លោកធ្វើបែបនេះ ក៏ព្រោះតែ វាមានជម្ងឺម៉្យាង chronic arthritis ដែលវាមិនអាចដេកបាននោះទេ សន្លាក់ជើងខាងក្រោយរបស់វាគឺឈឺខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីជួយសង្រ្គោះសត្វសុនកចំណាស់នេះ ពីទារុណកម្មនៃការឈឺចាប់របស់វា ពេទ្យសត្វស្នើឱ្យចាក់ថ្នាំសម្លាប់ Shep តែម្ដង។ ប៉ុន្ដែទោះយ៉ាងណាក៏ដោយ John មិនដាច់ចិត្តធ្វើបែបនេះ ចំពោះមិត្តភក្តិរបស់លោកដែល វាបានសង្គ្រោះលោកពី ការធ្វើអត្តឃាត កាលពីគ្រាអតីតកាលនោះឡើយ គឺបាន Shep នេះហើយ ទើបលោកមានកម្លាំងចិត្តរស់នៅដល់សព្វថ្ងៃនេះ។
ដើម្បីបន្ធូរបន្ថយការឈឺចាប់របស់មិត្តភក្តិជើងបួនរបស់គាត់ បុរសនោះបានដឹក Shepទៅបឹង ហើយកាន់គាត់នៅក្នុងដៃអស់រយៈពេលជាច្រើនម៉ោង ដើម្បីឱ្យសុនកកម្សត់មួយក្បាលនេះ បានដេកលង់លក់៕
ប្រភព៖ Alessia Russo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]