ចិន៖ ប្រិយមិត្តប្រាកដជាបានស្គាល់ហើយថាកញ្ញា Liu Yifei ឬយើងស្គាល់ក្នុងនាមជា សៀវ ឡុងនី នោះគឺជាតារាសម្ដែងដ៏មានប្រជាប្រិយភាពមួយក្នុងប្រទេសចិន ដោយសារតែសម្រស់និងសមត្ថភាពរបស់នាង ព្រោះនាងក៏អាចនិយាយភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញផងដែរ។

 Liu Yifei
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ Yifei បែរជាត្រូវមហាជនអ្នកលេងបណ្ដាញសង្គមមួយចំនួនបានរិះគន់ និងប្រតិកម្មទៅលើរាងកាយរបស់នាង ក្រោយប្រទះឃើញរូបភាពនាងបានស្លៀកឈុតហែលទឹក នៅក្នុងរឿងភាគថ្មីមួយរបស់នាងមានឈ្មោះថា "The Tale of Rose" ។

"The Tale of Rose"

នៅក្នុងរឿងនេះដែរ មានឈុតមួយតម្រូវឲ្យ Yifei ងូតទឹកនៅក្នុងអាង ទើបនាងបានថតស្លៀកឈុតហែលទឹកពណ៌ផ្ទៃមេឃតែបែរជា ទទួលបានមតិថា រាងកាយរបស់នាងមិនសូវស្អាត មិនសូវទាក់ទាញពេលស្លៀកឈុតហែលទឹកអ៊ីចឹង ដោយសារតែមើលមិនឃើញចង្កេះ ឬចង្កេះនាងមានទំហំធំពេក ប៉ុន្តែយ៉ាងណាអ្នកគាំទ្របានចេញមុខមកការពារនាង ថា រាងកាយរបស់មនុស្សម្នាក់ៗត្រូវធម្មជាតិបង្កើតមកមិនដូចគ្នាទេ ហើយ Yifei គឺបែបនេះតាំងពីយូរមកហើយ គឺនាងមានសម្រស់ស្រស់ស្អាតបែបធម្មជាតិ៕  

 Liu Yifei
 Liu Yifei
 Liu Yifei
 Liu Yifei ស្លៀកឈុតហែលទឹក

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]