កូរ៉េខាងត្បូង៖ អស់រយៈពេល២ឆ្នាំមកហើយដែល តារាចម្រៀងស្រី Jiyeon ដែលជាសមាជិកក្រុមចម្រៀងនារី T-ARA ដ៏ល្បីល្បាញនោះ បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹង កីឡាករបាល់វាយកូនបាល់ Hwang Jae Gyun ។
ជីវិតរៀបការរបស់ពួកគេដែល Jiyeon បានបង្ហាញនៅលើ Youtube បញ្ជាក់ថាពួកគេពិតជាផ្អែមល្ហែមខ្លាំងណាស់ ហើយនាងក៏ដើរតួជាភរិយាល្អ មើលថែស្វាមីក៏ដូចជាចំអិនម្ហូបម្ហាឲ្យស្វាមីផងដែរ រហូតអ្នកគាំទ្រច្រណែននឹងជីវិតដូចព្រះនាងរបស់តារាស្រីរូបនេះ។
យ៉ាងណាមិញ ថ្មីៗនេះ Jiyeon បានចេញមុខមកប្រកាសថានាងនឹងផ្អាកការបង្ហោះវីដេអូនៅលើ Youtube បណ្ដោះអាសន្នសិន បន្ទាប់ពីស្វាមីរបស់នាងប្រឈមមុខនឹងការរិះគន់មិនសំចៃមាត់លើអត្តចរិតរបស់គេ។
ថ្មីៗនេះ Hwang Jae Gyun ត្រូវបានមហាជនរិះគន់ថាគេមានអត្តចរិតឆេវឆាវ ចូលចិត្តបង្កបញ្ហានៅលើទីលានពេលលេងម្ដង មិនថាជាមួយគ្រូបង្វឹកឬក្រុមទាំងមូលទេ ដែលជាហេតុបណ្ដាលឲ្យអ្នករិះគន់ទាំងនោះបានចូលទៅបញ្ចេញមតិរិះគន់ មិនល្អៗជាច្រើន នៅក្នុងវីដេអូ Youtube របស់តារាស្រី Jiyeon ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]