កម្សាន្ត៖ Suri Cruise ដែលត្រូវបានគេស្គាល់ថា ជាកូនស្រីរបស់ តារាសម្ដែង លោក Tom Cruise និង អតីតភរិយា Katie Holmes បានបង្ហាញខ្លួនដ៏ទាក់ទាញ ស្លៀកពាក់រ៉ូបផ្កាពណ៌ស្វាយ ពេលនាង និងមិត្តភក្តិ ចូលរួមពិធីជប់លៀងមួយ កាលពីល្ងាចថ្ងៃទី ១៨ ខែមិថុនា កន្លងទៅនេះ។
តាមរយៈរូបភាពដែលបានបង្ហាញឡើង Suri មើលទៅ ពិតជាមានភាពស្រស់ស្រាយ ពេលនាងបានជួបមិត្តភក្តិ នៅកន្លែងជប់លៀងមួយ ក្នុងទីក្រុង New York ។ នាងបានស្លៀករ៉ូបដែលបញ្ចេញរូបរាង និងស្បែកជើងកែងខ្ពស់ ដែលមើលទៅខុសប្លែកពី រូបសម្រស់ប្រចាំថ្ងៃរបស់នាង ។
ក្រៅពី មានភាពស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍ហើយនោះ Suri មើលទៅពោរពេញទៅដោយភាពរីករាយ និងរំភើប ខណៈដែលនាងបានរៀបចំខ្លួន ដើម្បីចូលរួមពិធីមួយនេះ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]