កូរ៉េខាងត្បូង៖ រូបភាព Teaser បទចម្រៀងថ្មីរបស់ Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារស្ទាយ៍មិនធ្លាប់ឃើញពីមុនមករបស់នាង។

 Lisa
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីយប់ថ្ងៃទី២០ខែមិថុនាកន្លងទៅនេះ ផលិតកម្ម LLOUD ដែលជាផលិតកម្មរបស់ Lisa ផ្ទាល់ក្រោយចាកចេញពី YG Entertainment បានបញ្ចេញរូបភាព Teaser របស់ Lisa សម្រាប់បទ មានចំណងជើងថា "ROCKSTAR" ដែលក្នុងនោះ Lisa បានកាត់សក់ខ្លី ពាក់វ៉ែនតាថ្លាធំៗពណ៌ខ្មៅ និងក្រវិលធ្វើពីច្រវាក់ធំៗឡើងមើលទៅប្លែកភ្នែក។

 Lisa

ក្នុងនោះនាងបានកាច់ស្ទាយ៍បែបក្រមិចក្រមើមខ្លាំង ខណៈផ្ទៃ Background ខាងក្រោយគឺពណ៌ប្រផេះ មើលទៅសាមញ្ញតែពិតជាទាក់ទាញធ្វើឲ្យអ្នកគាំទ្រនាំគ្នាជ្រួលច្របល់។

 Lisa

គួរបញ្ជាក់ផងដែរថា នេះជាបទចម្រៀងដំបូងរបស់ Lisa ក្រោយចែកផ្លូវជាមួយ YG ហើយអាល់ប៊ុមទី១របស់នាងបានចេញកាលពីឆ្នាំ២០២១ មានចំណងជើងថា "LALISA" ៕  

 Lisa
 Lisa
រូបភាព Teaser បទថ្មី «ROCKSTAR» របស់ Lisa

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]