កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយពី Ten Asia បានបញ្ជាក់ថា J-Hope ដែលជាសមាជិក BTS បានទិញវីឡាប្រណីត (Penthouse) មួយក្នុងតម្លៃ ៨.៦លានដុល្លារជាសាច់ប្រាក់។

J-Hope
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីឡានោះស្ថិតនៅឯតំបន់ Seobinggo-Dong, Yongsan-gu នាទីក្រុងសេអ៊ូល ដែលគេដឹងថាមានទំហំផ្ទៃដីដល់ទៅ ២៧៣.៨៦ ម៉ែត្រការ៉េនិងមានជាន់ទាំងលើទាំងក្រោមទៀតផង។

J-Hope

កាលពីថ្ងៃទី១០ខែមិថុនាកន្លងទៅ J-Hope បានទិញវាដាច់ស្រេចតែម្ដង ដែលវីឡាប្រណីតនេះ អាចមើលឃើញសួនច្បារ Yongsan និងទន្លេហានបានយ៉ាងស្រស់ស្អាត។ គួរបញ្ជាក់ផងដែរថា J-Hope ធ្លាប់បានទិញអាផាតមិន ប្រណីតពីររួចមកហើយ នៅទីក្រុងសេអ៊ូល កាលពីឆ្នាំ២០១៦៕  

J-Hope
J-Hope
J-Hope

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]