កម្សាន្ត៖ តារាចម្រៀងរ៉េប លោក Travis Scott ដែលត្រូវបានគេស្គាល់ថា ជាអតីតគូស្នេហ៍របស់ តារាស្រី Kylie Jenner ត្រូវបានប៉ូលីសចាប់ខ្លួន ហើយបញ្ជូនទៅពន្ធនាគារនៅរដ្ឋ Florida ពីបទស្រវឹង រំខានដល់សន្តិភាព និងរំលោ.ភលើទ្រព្យសម្បត្តិ។

Travis Scott 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាម ​​Page Six បានឲ្យដឹងថា លោក Travis Scott ត្រូវបានគេនាំទៅប៉ុស្តិ៍ប៉ូលីស កាលពីម៉ោង ១.១៧ ព្រឹកថ្ងៃព្រហស្បតិ៍ ហើយបន្ទាប់មកត្រូវបានបញ្ជូនទៅពន្ធនាគារ Miami-Dade County នៅម៉ោង ៤.៣០ ព្រឹក។ តារារ៉េបវ័យ ៣៣ ឆ្នាំរូបនេះ បានបង់ប្រាក់ធានាចំនួន ៦៥០ ដុល្លារ ហើយនៅម៉ោង ៨.០០ ព្រឹកថ្ងៃដដែល តារាប្រុសរូបនេះ ត្រូវបានដោះលែង។

Travis Scott 

ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក WSVN បានរាយការណ៍ថា លោក Travis Scott បានជាប់ពាក់ព័ន្ធក្នុងការឈ្លោះប្រកែកគ្នា ជាមួយនាវិកនៅលើទូកជួលនៅ Miami នៅពាក់កណ្តាលអធ្រាត្រ។ តំណាង​ប៉ូលិស​ម្នាក់​បាន​និយាយ​ថា​ រូបលោកស្រវឹង ​រំខាន​ ហើយ​ត្រូវ​បាន​គេ​សុំ​ឱ្យ​ចាកចេញ​ជា​ច្រើន​ដង​។ ប៉ូលីសក៏បាននិយាយផងដែរថា Travis ខឹង ស្រែកជេ.រប្រមា.ថ និងត្រូវបានគេសុំឱ្យចាកចេញ ប៉ុន្តែក្រោយមកក៏ត្រលប់មកម្តងទៀត៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Travis Scott និង Kylie
Travis Scott និង Kylie
Travis Scott 
Travis Scott 
Travis Scott 
Travis Scott 
Travis Scott 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]