កូរ៉េខាងត្បូង៖ តារាសម្ដែងស្រី Ko Hyun Jung នៅតែទទួលបានការគាំទ្រក៏ដូចជាប្រជាប្រិយភាព បើទោះបីជាមានវ័យដល់ទៅ៥៣ឆ្នាំទៅហើយក៏ដោយ ដោយថ្មីៗនេះ Hyun Jung បានចូលរួមសម្ដែងនៅក្នុងរឿង "Mask Girl" ដ៏ល្បីល្បាញ។
តារាសម្ដែងស្រីរូបនេះក៏ធ្លាប់ជា បវរកញ្ញាកូរ៉េលំដាប់រងទី១ កាលពីឆ្នាំ ១៩៨៩ និងបានបង្ហាញខ្លួនក្នុងរឿងភាគជាហូរហែ។ លោកស្រីក៏ធ្លាប់បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងកូនប្រុសអ្នកជំនួញស្តុកម្នាក់ តែលែងលះវិញកាលពីឆ្នាំ២០០៣។
យ៉ាងណាមិញ បើនិយាយពីសម្រស់បច្ចុប្បន្នរបស់តារាស្រីលំដាប់រូបនេះ គេឃើញថានៅតែស្អាតខ្ញង់ នៅពេលលេងស្ទាយ៍បែបយុវវ័យអ៊ីចឹងទៅ ដោយរំលេចជាមួយនឹងស្បែកស គ្មានយារធ្លាក់ត្រង់ណាសោះ ដែលធ្វើឲ្យអ្នកគាំទ្រសរសើរថា តារាស្រីរូបនេះស្រស់ស្អាត សាច់ចាំតែម្ដង៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]