កម្សាន្ត៖ Jennie ដែលជាសមាជិកម្នាក់ក្នុងក្រុមចម្រៀងនារី BLACKPINK គឺជាបុគ្គលដ៏មានឥទ្ធិពលក្នុងវិស័យតន្ត្រី ក៏ដូចជាវិស័យម៉ូត ដោយថ្មីៗនេះ នាងទើបតែបានទៅទីក្រុង Capri ប្រទេសអ៊ីតាលី ដើម្បីចូលរួមកម្មវិធីដើរម៉ូត កាលពីថ្ងៃទី១១ ខែមិថុនាកន្លងទៅ។
ម៉ាកយីហោ JACQUEMUS បានអញ្ជើញ Jennie ទៅចូលរួមខួប១៥ឆ្នាំរបស់ប្រេននេះ ដោយក្នុងនោះក៏បានអនុញ្ញាតឲ្យនាងបានដើរម៉ូតជាលើកដំបូងបង្អស់ផងដែរ។ ដោយឡែក បន្ទាប់ពីចប់ពិធីដើរម៉ូតពេលថ្ងៃរួចមក Jennie ក៏បន្តទៅសប្បាយរីករាយនៅក្នុងកម្មវិធីជប់់លៀងពេលយប់រៀបចំដោយម៉ាកយីហោនេះ ដោយនាងបានស្លៀករ៉ូបខ្លីសម្រុងត្រឹមពាក់កណ្ដាលភ្លៅ ពណ៌ក្រហមឆ្អៅ ជារ៉ូបដៃតូច មើលទៅពិតស៊ិចស៊ីទាក់ទាញមែនទែន។
ក្នុងរូបភាពថ្មីដែល Jennie បានបង្ហោះនៅលើ Instagram គេឃើញថាតារាស្រីរូបនេះបានកាច់រាង នៅលើទូក ដោយស្លៀករ៉ូបពណ៌ក្រហមនិងទម្លាក់សក់ឲ្យមើលទៅរញ៉េរញ៉ៃ អមជាមួយនឹងការថតច្រើនម៉ូតច្រើនស្ទាយ៍ រឹតតែធ្វើឲ្យអ្នកគាំទ្រសរសើរថា Jennie ស្អាតខ្លាំងគ្រប់កាលៈទេស: ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]