កម្សាន្ត៖ Suri Cruise ដែលត្រូវបានគេស្គាល់ថាជាកូនស្រីរបស់ តារាសម្ដែងប្រុស លោក Tom Cruise បានទាក់ទាញចំណាប់អារម្មណ៍ ពេលបានបង្ហាញសកម្មភាព ទំនាក់ទំនងស្នេហា ជាមួយនឹង មិត្តប្រុស Toby Cohen ដែលជាតារាចម្រៀង និងជាតន្ត្រីករ ដែលបានចូលរៀននៅវិទ្យាល័យដូចគ្នា បន្ទាប់ពីបានចូលរួមកម្មវិធីជាមួយគ្នា។
Suri Cruise ត្រូវបានគេឃើញដើរកម្សាន្តជាមួយនឹង Toby Cohen នៅ Central Park ក្នុងទីក្រុង New York កាលពីថ្ងៃពុធទី ១៩ ខែមិថុនាកន្លងទៅនេះ។ យោងតាមសារព័ត៌មាន Dailymail បានឱ្យដឹងថា Toby ពាក់ចិញ្ចៀនមាសនៅលើម្រាមដៃរបស់ខ្លួន អាចជា «ចិញ្ចៀនសន្យា» ទៅនឹង Suri ។
មិនត្រឹមតែប៉ុណ្ណោះ គូស្នេហ៍វ័យក្មេងមួយគូនេះ មានបង្ហាញពីសកម្មភាពស្នេហាដ៏រ៉ូមែនទិក ក្រោមដើមឈើ មិនញញើតនឹងបង្ហាញកាយវិការស្និទ្ធស្នាលចំពោះគ្នា។ ហើយនេះជាលើកទីមួយដែល Suri ប្រកាសពីអារម្មណ៍របស់ខ្លួនជាសាធារណៈ ដែលចាប់តាំងពីចូលអាយុ ១៨ ឆ្នាំមក កូនស្រីរបស់ Tom Cruise រូបនេះ បានបង្ហាញពីសេរីភាពជាងមុន៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]