ជប៉ុន៖ បន្ទាប់ពីចាកចេញពីផលិតកម្ម YG Entertainment មក Jisoo ដែលជាសមាជិកម្នាក់ក្នុងក្រុមចម្រៀងនារី BLACKPINK នៅតែបន្តទទួលបានប្រជាប្រិយភាពពីអ្នកគាំទ្រ ហើយពេលនេះ នាងក៏បានក្លាយជាម្ចាស់ផលិតកម្មមួយឈ្មោះថា BLISOO ផងដែរ។
យ៉ាងណាមិញ នាងហាក់ស្ងប់ស្ងាត់មិនទាន់បង្ហើបតម្រុយពីការចេញចម្រៀងថ្មីទេតែក៏នៅតែបង្ហាញមុខនៅតាមកម្មវិធីនានា ហើយកាលពីថ្ងៃទី១២ខែមិថុនាកន្លងទៅ Jisoo បានចូលរួមកម្មវិធីរៀបចំឡើងដោយម៉ាក Dior ដែលនាងជាអ្នកតំណាងសាកល នៅឯទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្នុងនោះ គេឃើញថានាងបានបង្ហាញខ្លួនដោយស្លៀករ៉ូបពណ៌ផ្កាឈូកស្រាល បែបប៉ោងៗផ្នែកខាងក្រោមសម្រុងដល់កជើង ដែលឈុតនេះមានម៉ូតសាមញ្ញណាស់ តែរឹតតែលើកសម្រស់ Jisoo។ ផ្គួបជាមួយគ្នានោះ នាងបានមូរសក់ទឹករលកផ្នត់ធំ ទម្លាក់មកខាងមុខយ៉ាងស្រស់ស្អាត មើលទៅដូចជាព្រះនាងដ៏ទន់ភ្លន់៕
ប្រភព៖: kpopping
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]