បារាំង៖ Cha Eunwoo ពិតជាមានសមត្ថភាពនិងទេពកោសល្យខ្លាំងណាស់ ដែលក្រៅពីលោកមានសម្រស់ស្រស់សង្ហាខ្លាំងហើយ លោកក៏អាចទាំងច្រៀង និងសម្ដែងផងដែរ ដែលធ្វើឲ្យអ្នកគាំទ្ររបស់លោកតែងតែសរសើរពីលោកជារឿយៗ។
យ៉ាងណាមិញ កាលពីថ្ងៃទី២១ខែមិថុនាកន្លងទៅនេះ Eunwoo បានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីដើរម៉ូត DIOR's Men's Summer 25 Fashion Show ដែលរៀបចំឡើងដោយម៉ាកយីហោ DIOR ស្ថិតនៅឯទីក្រុងប៉ារីស ប្រទេសបារាំង។
ក្នុងនោះ លោកបានស្លៀកពាក់រាងប្លែកជាងរាល់ដងដោយ ដោយពាក់អាវស្បែកពណ៌ត្នោតរូតបន្តិច បញ្ចេញអាវខាងក្នុងពណ៌ប្រផេះ តែអ្វីដែលមហាជនគិតថាមិនសូវគាប់ភ្នែកគឺ ខោដែលលោកស្លៀកនោះគឺវាជាខោខ្លីសម្រុងលើជង្គង់ មើលទៅដូចជាអាវស្លៀកនៅផ្ទះ។
ភ្លាមៗបន្ទាប់ពីឃើញរូបភាពលោកត្រូវបានបង្ហោះចែកចាយ អ្នកគាំទ្រនាំគ្នាបញ្ចេញមតិថាខោនេះមិនសមនឹងលោកទេ ហើយអ្នករៀបចំខោអាវក៏មិនគួរណាឲ្យលោកស្លៀកបែបនេះដែរ តែយ៉ាងណាក៏នៅមានអ្នកគាំទ្រជាច្រើនទៀត សរសើរថា នេះគ្រាន់តែជាឈុតដែលខាងកម្មវិធីតម្រូវប៉ុណ្ណោះ ហើយមិនថាស្លៀកពាក់អ្វីក៏ Eunwoo នៅតែលេចធ្លោ៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]