កម្សាន្ត៖ ភរិយាតារាចម្រៀងប្រុស លោក Justin Bieber ដែលជាតារាស្រី Hailey បាន​ស្លៀក​ឈុតសាច់​ក្រណាត់​ស្ដើងដែលរឹប​រាង​ និងបានបង្ហាញ​ក្បាលពោះ ​ពេល​ចេញ​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយនឹង Justin កាល​ពី​ថ្ងៃ​ទី ២២ ខែ​មិថុនាកន្លងទៅនេះ ។

Justin និងភរិយា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ តារាចម្រៀង លោក Justin និងភរិយា Hailey  បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង នៅតាមដងផ្លូវនៃទីក្រុង New York ជាមួយមិត្តភក្តិកាលពីថ្ងៃសៅរ៍ នៅពេលដែលតារាស្រី Hailey បានជ្រើសរើសពាក់ឈុតពណ៌ខ្មៅស្ដើង បង្ហាញរូបរាងចុងក្រោយរបស់នាង ខណៈមានផ្ទៃពោះ៧ខែ។

Hailey

ជាពិសេស តារាស្រីរូបនេះ បានបង្ហាញម៉ូដសម្លៀកបំពាក់ដ៏ប្លែក និងបានទាក់ទាញការចាប់អារម្មណ៍ ខណៈដែល លើក​លែង​តែ​ស្រោម​ទូរសព្ទ​ពណ៌​ផ្កាឈូកនោះទេ ក្រៅពីនោះ គ្រឿង​បន្ថែម​របស់ Hailey សុទ្ធ​តែ​មាន​ពណ៌​ខ្មៅ​ដូច​ជា ស្បែកជើង​កែង​ខ្ពស់ កាបូប​ដៃ និង​វ៉ែនតា​ការពារ​ថ្ងៃ។

ទន្ទឹម​នឹង​នោះ លោក Justin ដែលជាស្វាមី បាន​ស្លៀក​ខោ​ខ្លី​ឆ្នូត​ពណ៌​ស និង​ខ្មៅ អាវយឺត​ពណ៌​ទឹកក្រូច និង​មួក​ពណ៌​ទឹកក្រូច។ ប្តីប្រពន្ធមួយគូនេះ ត្រូវបានគេឃើញថា បានចាកចេញពីភោជនីយដ្ឋានមួយ បន្ទាប់ពីញ៉ាំអាហាររួច៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Justin និងភរិយា
Justin និងភរិយា
Hailey
Hailey
Justin
Justin
Justin
Justin និងភរិយា
Justin និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]