ភ្នំពេញ៖ កាលពីយប់មិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយ បុរសបើកកង់បីម្នាក់ បានបើកលឿនហើយទៅបុកចំរថយន្ដស៊េរីទំនើបម៉ាក Ford Mustang បណ្ដាលឲ្យខូចខាតយ៉ាងដំណំ ដែលម្ចាស់រថយន្ដនេះ គឺជាអ្នកបង្កើតវេទិកាដ៏ល្បីល្បាញមួយរូបដែរឈ្មោះថា Mengly Gamer។
បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសម្នាក់ជិះម៉ូតូកង់បីឥណ្ឌា ពាក់ស្លាកលេខភ្នំពេញ 1HR-0210 បុករថយន្ត Ford Mustang ពាក់ស្លាកលេខភ្នំពេញ 2BY-6636 បណ្ដាលរងការខូចខាត ហេតុការណ៍ស្ថិតតាមបណ្ដោយផ្លូវ១០៥ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ វេលាម៉ោង១០៖៤០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែងយករថយន្តនិងម៉ូតូកង់បីឥណ្ឌាទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ។ គួរបញ្ជាក់ផងដែរថា លោក ម៉េងលី បានសម្របសម្រួលដល់បុរសបើកកង់បី ដោយឲ្យបង់សំណងត្រឹមតែ៣០០ដុល្លារប៉ុណ្ណោះ ដើម្បីទុកជាមេរៀនជីវិត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]