ភ្នំពេញ៖ ថ្មីៗនេះ ក្រសួងយុត្តិធម៌ បានផ្ដល់សេចក្ដីជូនដំណឹង ស្ដីអំពីការរៀបចំធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធស្ដីពី “ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា” ដែលសន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៥:០០ នាទីរសៀល នៅទីស្តីការក្រសួងយុត្តិធម៌ ក្រោមអធិបតីភាពលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
គួរបញ្ជាក់ផងដែរថា ករណីឃាតកម្មមួយនេះ ត្រូវបានមហាជនធ្វើការវែកញែកពេញបណ្ដាញសង្គម ដោយជជែកថា តុលាការខ្វះភាពយុត្តិធម៌ ត្រូវស្រាវជ្រាវឡើងវិញ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ ដែលបាត់បង់ជីវិត និង គ្រួសារនៃសព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រសួងយុត្តិធម៌ក៏បានឆ្លើយតបទៅនឹងបញ្ហាវែកញែកមួយនេះ ដោយរៀបចំនូវការធ្វើសន្និសីទកាសែត បកស្រាយលម្អិតយ៉ាងណានោះ សូមរងចាំមើលទាំងអស់គ្នា៕
ប្រភព៖ ក្រសួងយុត្តិធម៌ ministry of justice
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]